• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ រដ្ឋាភិបាលបានលះបង់ដើម្បីបម្រើប្រទេសជាតិនិងប្រជាជន

នារសៀលថ្ងៃទី ២៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបអាណតិ្តរដ្ឋាភិបាល នីតិកាល ២០១៦-២០២១។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី


ថ្លែងនៅក្នុងពិធី លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ក្នុងអាណត្តិ ៥ ឆ្នាំកន្លងមកនេះ ក្នុងបរិបទពិភព លោកនិងតំបន់មានបម្រែបម្រួលជាច្រើន ហើយស្ថានភាពក្នុងប្រទេសមានលក្ខណៈងាយស្រួលផង មានឱកាសនិងក្តីលំបាកផង ប៉ុន្តែ ក្រោមការដឹកនាំរបស់បក្សនិងរដ្ឋ ការយកចិត្តទុកដាក់និងការគាំទ្រពីរដ្ឋសភា រដ្ឋាភិបាលអាណត្តិ ២០១៦ -២០២១ បានខិតខំយ៉ាងខ្លាំងជាមួយបាវចនា គឺ កសាងរដ្ឋាភិ បាលស្ថាបនា អភិវឌ្ឍន៍ប្រកបដោយភាពស្មោះត្រង់ ធ្វើសកម្មភាពនិងបម្រើប្រជាពលរដ្ឋ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្តែងនូវបំណងនិងក្តីជឿជាក់ថា នាពេលខាងមុខ បើទោះបីតែ ស្ថិតក្នុងដំណែងណាក៏ដោយ សមាជិករដ្ឋាភិបាល នីតិកាល ២០១៦-២០២១ នឹងបន្តលើកកម្ពស់ស្មារតីបដិវត្តន៍ រួមវិភាគទានចំពោះបក្សចំពោះប្រជាជន និងរួមវិភាគទានដើម្បីនាំប្រទេសវៀតណាមកាន់តែសម្បូររុងរឿងនិងវិបុលភាពពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

នារសៀលថ្ងៃទី៩ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី គុយវ៉ែត សេក អាមេដ អាប់ឌុលឡា អាល់-អាម៉ាដ អាល់-សាបា។

Top