ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តីអេត្យូពី Abiy Ahmed Ali និងលោកជំទាវភរិយាបានអញ្ជើញចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍វីរៈយុទ្ធជនពលីនៅទីក្រុងហាណូយ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំវៀតណាម។ លោកនាយករដ្ឋមន្ត្រីអេត្យូពី Abiy Ahmed Ali ក៏បានចូលរួម និងថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី ៤ នៃភាពជាដៃគូសម្រាប់កំណើនបៃតងនិងគោលដៅសកលឆ្នាំ ២០៣០ (P4G) ហើយទទួលដំណែងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល P4G លើកទី ៥ នៅឆ្នាំ ២០២៧៕