ព័ត៌មាន
នាយករដ្ឋមន្ត្រីស្នើឲ្យកៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែងសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Van Thang បានឲ្យដឹងថា ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពជាមូលដ្ឋាន អតិផរណាត្រូវបានគ្រប់គ្រងយ៉ាងល្អ កំណើនត្រូវបានលើកកម្ពស់ និងសមតុល្យធំៗនៃសេដ្ឋកិច្ចត្រូវបានធានា។ ការបញ្ចេញទុនវិនិយោគសាធារណៈក្នុងរយៈពេល ១១ ខែសម្រេចបាន ៥៥៣ ពាន់ពាន់លានដុង ស្មើរនឹងជាង ៦០% នៃផែនការ។ អង្គការអន្តរជាតិជាច្រើនបន្តវាយតម្លៃជាវិជ្ជមាន និងព្យាករណ៍ដោយសុទិដ្ឋិនិយមចំពោះ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៥។
គណៈបរ្តិភូចូលរួមកិច្ចប្រជុំ។ រូបថត៖ ឡាយហ្វា/VNAថ្លែងបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើលទ្ធផលជាក់លាក់ ខែក្រោយគឺល្អជាងខែមុន ល្អជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ហើយជីវភាពខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានលើកកម្ពស់។ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី បានចែករំលែកជាមួយប្រជាជន និងមូលដ្ឋាននានាដែលរងការខូចខាតដោយសារគ្រោះធម្មជាតិអូសបន្លាយនាពេលកន្លងមក ហើយកោតសរសើរចំពោះស្មារតីនៃការស្រឡាញ់គ្នាទៅ វិញទៅមក និងការគាំទ្រគ្នាទៅវិញទៅមករបស់ជនរួមជាតិ និងយុទ្ធជនទូទាំងប្រទេស។ ដើម្បីជម្នះផលវិបាកនៃគ្រោះធម្មជាតិ និងជួយប្រជាជនឱ្យមានស្ថិរភាពជីវភាពរស់នៅរបស់ខ្លួន រដ្ឋាភិបាលបានបំផុស "យុទ្ធនាការ Quang Trung" ដើម្បីប្រមូលផ្តុំធនធានទាំងអស់ឱ្យសាងសង់ឡើងវិញ ជួសជុលផ្ទះសម្បែង និងតាំងទីលំនៅថ្មីយ៉ាងឆាប់រហ័សសម្រាប់គ្រួសារទាំងអស់ដែលផ្ទះសម្បែងត្រូវបានដួលរលំ ឬត្រូវបានលិចលង់ មុនថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដោយធានាថា ប្រជាជនទាំងអស់មានផ្ទះសម្បែង និងរីករាយអំណរបុណ្យតេតប្រពៃណីឆ្នាំ ២០២៦។ នាយករដ្ឋមន្ត្រីបានស្នើសុំឱ្យបំពេញកាតព្វកិច្ចរបស់ខ្លួន ទាំងអស់ដើម្បីប្រទេសជាតិ ដើម្បីជីវភាពរបស់ប្រជាជន និងជម្នះលើផលវិបាកនៃព្យុះនិងទឹកជំនន់៖ “ក្នុងបរិយាកាសនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ ប្រសិនបើប្រជាជនគ្មានផ្ទះសម្បែងគឺមិនអាចទទួលយកបានឡើយ។ នេះគឺជា «បទបញ្ជានៃបេះដូង» ជាស្មារតីបដិវត្តន៍របស់កម្មាភិបាលនិងបក្ខជនម្នាក់ៗ មិនមែនគ្រាន់តែជា «បទបញ្ជារដ្ឋបាល» នោះទេ។ មជ្ឈិម ក្រសួង និងផ្នែកនានា ចូលរួមយ៉ាងសកម្មក្នុងការបង្ហាញពីស្មារតីបដិវត្តន៍ ដើម្បីជំនះលើផលវិបាកនៃព្យុះនិងទឹកជំនន់”៕









