• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ លោក​ប្រធាន​ហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី ៨៩ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមលើកទី ៥០ នៃការអនុវត្តន៍តាមមតកសាសន៍របស់លោកប្រធានហូជីមិញ និងមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩ នោះ នាថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ និងអតីតថ្នាក់ដឹកនាំនៃបក្សកុម្មុយនិស្តវៀតណាម។

 នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ (រូបថត TTXVN)

អញ្ជើញទៅអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញនៅផ្ទះលេខ ៦៧ ដែលជាទីកន្លែងលោកប្រធានបានទទួលមរណៈភាព កាលពីពាក់កណ្តាលសតវត្សរ៍កន្លងទៅនោះ លោក Nguyen Xuan Phuc បានស្នើឲ្យកម្មាភិបាល និងមុគ្គលិកនៃមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋគប្បីបន្តផ្សព្វផ្សាយ ឧទ្ទេសនាមសតិអារម្មណ៍ សីលធម៌បដិវត្តន៍របស់លោកប្រធានហូជីមិញ ក៏ដូចជាមតកសាសន៍ដ៏ពិសិដ្ឋរបស់លោក​ទៅកាន់ភ្ញៀវដែលមកទស្សនាមណ្ឌលកេរ្តិ៍ដំណែលនេះផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top