• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចជាផ្លូវការចំពោះនាយករដ្ឋមន្ត្រីប៉ូឡូញលោក ដូណាល់ ទូស្ក៍

នៅព្រឹកថ្ងៃទី ២៦ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះ នាយករដ្ឋមន្ត្រីប៉ូឡូញលោក ដូណាល់ ទូស្ក៍ ដែលកំពុងអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា។

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង និងនាយករដ្ឋមន្ត្រីប៉ូឡូញលោក ដូណាល់ ទូស្ក៍ អញ្ជើញត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ (រូបថត៖ TTXVN)

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានជួបប្រជុំឯកជន មុនពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាការងារ ដើម្បីវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ក៏ដូចជាស្នើស្នើទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតផងដែរ។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ដូណាល់ ទូស្ក៍ មកកាន់ប្រទេសវៀតណាមក្នុងរយៈពេល ១៦ ឆ្នាំ ចាប់តាំងពីដំណើរទស្សនកិច្ចលើកទីមួយរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីប៉ូឡូញក្នុងឆ្នាំ ២០១០។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាម និងប៉ូឡូញកំពុងអភិវឌ្ឍន៍យ៉ាងល្អ ដែលបង្ហាញពីការឲ្យតម្លៃរបស់រដ្ឋាភិបាលប៉ូឡូញចំពោះប្រទេសវៀតណាម។

មុនពេលមកដល់ទីក្រុងហាណូយកាលពីរសៀលថ្ងៃទី ២៥ ខែតុលា​លោកនាយករដ្ឋមន្ត្រី ដូណាល់ ទូស្ក៍ បានបង្អង់ដំណើរនៅទីក្រុងដាណាំង និងចូលរួមក្នុងសកម្មភាពមួយចំនួននៅមូលដ្ឋាន។

យោងតាមលោក Ha Hoang Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសប៉ូឡូញ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប៉ូឡូញលោក ដូណាល់ ទូស្ក៍ នៅវៀតណាម ត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគយ៉ាងជាក់ស្ដែង កែលម្អលក្ខខណ្ឌជ្រៀតចូលទីផ្សារ និងលុបបំបាត់ឧបសគ្គចំពោះទំនិញរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរអាចឆ្លៀតឱកាសនេះដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទៅក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាបច្ចេកវិទ្យាឌីជីថល ថាមពលបៃតង បច្ចេកវិទ្យាកង់ទិច និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។

ក្នុងពេលជាមួយគ្នានោះ លោកស្រី Joanna Skoczek ភារធារីស្តីទីនៃស្ថានទូតប៉ូឡូញប្រចាំប្រទេសវៀតណាម បានចែករំលែកថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ដូណាល់ ទូស្ក៍ គឺសំដៅកំណត់និងបញ្ជាក់អំពីវិស័យដែលមានសក្តានុពលបំផុតសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នោះគឺ ការអប់រំ ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការក្នុងវេទិកាអន្តរជាតិ វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ លោកស្រី Skoczek ក៏បានបញ្ជាក់ផងដែរថា ឯកសារសំខាន់ៗមួយចំនួននឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ច ដែលរួមចំណែកដល់ការពង្រឹងមូលដ្ឋានច្បាប់សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

តាម​ vovworld.vn/km-KH

វេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦៖ លើកកម្ពស់ការតភ្ជាប់សកលជាមួយ WEF

វេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦៖ លើកកម្ពស់ការតភ្ជាប់សកលជាមួយ WEF

នាថ្ងៃទី២៦ ខែតុលា វេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦ – ការជួបជុំគ្នានៃប៉ូលកំណើនសកលថ្មី ដោយមានប្រធានបទ “ស្មារតីសហប្រតិបត្តិការក្នុងយុគសម័យថ្មី” បានបើកនៅទីក្រុងហូជីមិញ។

Top