ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ លើកសំណើមួយចំនួនដើម្បីបរិស្ថាន និងសុខាភិបាលសកលនៅឯកិច្ចប្រជុំកំពូល BRICS
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសនានាត្រូវជំរុញកិច្ចសហប្រតិ បត្តិការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបៃតង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការចែក រំលែក ចំណេះដឹង តាមនោះបង្រួមគម្លាតអភិវឌ្ឍន៍រវាងបណ្ដាប្រទេស៖
“ដោយមានជំនឿថា "គ្មានបរិស្ថានណាអាចជំនួសផែនដីបានទេ" "គ្មានរបស់ ណាមានតម្លៃជាងសុខភាពនិងអាយុជីវិត" ហើយ "គ្មានទីបង្អែកណារឹងមាំជាងទី បង្អែកមនុស្សនោះទេ” វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយ BRICS និងបណ្តាប្រទេសដទៃទៀត ដើម្បីខិតខំបំពេញនូវគោលដៅអព្យាក្រឹតភាពកាបូនរួម ព្រមទាំងរួមចំណែកយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពដល់យន្តការសហប្រតិ បត្តិការសកលស្តីពីបរិស្ថាន ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុនិងសុខា ភិបាល។ មានតែសាមគ្គីភាព ឯកភាព និងការរួមដៃគ្នាធ្វើសកម្មភាពប៉ុណ្ណោះ ទើប អាចបន្សល់ទុកឱ្យមនុស្សជំនាន់ថ្មីៗ នូវភពផែនដីដែលមានសុខភាពល្អ ប្រព័ន្ធ អេកូឡូស៊ីស្អាត ពិភពលោករុងរឿង និងសុភមង្គលសម្រាប់មនុស្សជាតិ”។
សម័យប្រជុំខាងលើបានបញ្ចប់កិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥៕