ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិដែលចូលរួមកិច្ចប្រជុំ G20
ក្នុងជំនួបជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក ស៊ី ជីនពីង នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអះអាងថា វៀតណាមចាត់ទុកការអភិវឌ្ឍន៍ ទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពជាមួយចិនជាជម្រើសយុទ្ធសាស្ត្រ និងជា អាទិភាពចម្បងក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពិពិធកម្ម ទំនាក់ទំនងនិងពហុភាគីនិយមរបស់វៀតណាម; មានបំណងចង់ឲ្យភាគីទាំងពីរនឹង បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តការយល់ដឹងរួមកម្រិតខ្ពស់ និងសេចក្តី ថ្លែងការណ៍រួម និងឯកសារដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចកម្រិតខ្ពស់ ទៅកាន់ប្រទេសទាំងពីរនាពេលកន្លងមក។ រីឯខ្លួនវិញ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ចិន លោក ស៊ី ជីនពីង មានបំណងថា ប្រទេសទាំងពីរនឹងបន្តចាត់វិធានការជាក់ស្តែង ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀង និងការយល់ដឹងរួមរវាងភាគី ទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលដំបូងបង្អស់គឺកសាងផ្លូវរថភ្លើង ចំនួន ៣ ដើម្បីតភ្ជាប់ប្រទេសទាំងពីរ។ លើសពីនេះ ភាគីទាំងពីរបន្តគាំទ្រ និងសម្រប សម្រួលគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីផងដែរ។
អញ្ជើញជួបជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នាយករដ្ឋមន្ត្រីវៀត ណាមលោក ហ្វាម មិញជីញ សង្ឃឹមថា នាពេលខាងមុខ មិនថាក្នុងតួនាទីណានោះទេ លោកប្រធានាធិបតី ចូ បៃដិន នឹងបន្តគាំទ្រ និងរួមចំណែកជាក់ស្តែងដល់ទំនាក់ទំនង ទ្វេភាគី។ លោកប្រធានាធិបតី បៃដិន បានអះអាងថា លោកគាំទ្រជានិច្ចចំពោះការ អភិវឌ្ឍទំនាក់ទំនងអាមេរិក-វៀតណាមដោយឥតឈប់ឈរ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារេនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានស្នើទិសដៅអាទិភាពចំនួនបី ដើម្បីជំរុញភាព ជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធ ភាព។ ទីមួយ វៀតណាមលើកទឹកចិត្តដល់គម្រោងវិនិយោគធំៗរបស់ឥណ្ឌាក្នុងវិស័យ យុទ្ធសាស្ត្រ ដូចជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឡូជីស្ទីក បច្ចេកវិទ្យាខ្ពស់ ប្រេងឧស្ម័ន ថាមពលកកើតឡើងវិញ ... ទីពីរ ស្នើឲ្យបង្កើនការតភ្ជាប់អាជីវកម្ម និងការសន្ទនា រវាងរដ្ឋាភិបាលនិងអាជីវកម្ម ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាដែលនៅសេសសល់។ ទី៣ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ក៏បានជួប សន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និង ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen ផងដែរ៕








