• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពីគម្រោងជាតិសំខាន់ៗលើវិស័យគមនាគមន៍និងដឹកជញ្ជូន

ប្រភពទុនវិនិយោគសម្រាប់វិស័យគមនាគមន៍ និងដឹកជញ្ជូនបានស្រូបយកភាគច្រើនក្នុងប្រភពទុនវិនិយោគសាធារណៈ ដូច្នេះ ការងារបើកចំណាយថវិកា លើកកម្ពស់គុណភាពការបើកថវិកាចំណាយ រួមចំណែកដល់កំណើនគឺមានសារៈសំខាន់ខ្លាំងណាស់។
កិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់ គម្រោងសំខាន់ៗរបស់ជាតិលើវិស័យគមនាគមន៍ និងដឹកជញ្ជូន

នាព្រឹកថ្ងៃទី ១៣ កក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់ គម្រោងសំខាន់ៗរបស់ជាតិលើវិស័យគមនាគមន៍ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះធ្វើឡើងក្នុងទម្រង់ផ្ទាល់ និងអនឡាញរវាងរដ្ឋាភិបាលជាមួយខេត្តក្រុងចំណុះមជ្ឈឹមចំនួន ៣៣។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា ប្រភពទុនវិនិយោគសម្រាប់វិស័យគមនាគមន៍ និងដឹកជញ្ជូនបានស្រូបយកភាគច្រើនក្នុងប្រភពទុនវិនិយោគសាធារណៈ ដូច្នេះ ការងារបើកចំណាយថវិកា លើកកម្ពស់គុណភាពការបើកថវិកាចំណាយ រួមចំណែកដល់កំណើនគឺមានសារៈសំខាន់ខ្លាំងណាស់។ រដ្ឋាភិបាលកំណត់ថានេះគឺជាភារកិច្ចនយោបាយដ៏សំខាន់ក្នុងឆ្នាំ។លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិកគណៈកម្មាធិការដឹកនាំគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងគម្រោង និងអ្នកម៉ៅការត្រូវចូលរួមយ៉ាងសកម្ម និងសម្រេចរួចរាល់រាល់គម្រោងគមនាគមន៍ឱ្យបានឆាប់ និងធានាគុណភាព ដើម្បីផលប្រយោជន៍ជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top