• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក និងបំពេញទស្សនកិច្ចការងារនៅអាមេរិកនិងអង្គការសហប្រជាជាតិ

នេះជាដំណើរទស្សនកិច្ចការងារនៅក្រៅប្រទេសលើកដំបូងរបស់លោកនាយក រដ្ឋមន្ត្រី Pham Minh Chinh ក្នុងបរិបទដែលវៀតណាមបានគ្រប់គ្រងការរាតត្បាតនៃ ជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។  

នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវៀតណាម) តបតាមការអញ្ជើញរបស់ ប្រធានាធិបតីអាមេរិកលោក Joseph Robinette Biden Jr. នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងមេដឹកនាំនៃបណ្តាប្រទេសសមាជិកសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងអាស៊ាន-អាមេរិកចាប់ពីថ្ងៃទី១២ដល់ ទី១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូ វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងអង្គការសហ ប្រជាជាតិ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២។

នេះជាដំណើរទស្សនកិច្ចការងារនៅក្រៅប្រទេសលើកដំបូងរបស់លោកនាយក រដ្ឋមន្ត្រី Pham Minh Chinh ក្នុងបរិបទដែលវៀតណាមបានគ្រប់គ្រងការរាតត្បាតនៃ ជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បើកដំណើរការឡើងវិញប្រកបដោយទំនុកចិត្ត អនុវត្តន៍កម្មវិធីស្តារឡើងវិញយ៉ាងឆាប់រហ័ស និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកប ដោយចីរភាព ធ្វើសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ ទូលំទូលាយ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។ ដំណើរទស្សនកិច្ចលើកនេះរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានអត្ថន័យសំខាន់ក្នុងការអនុវត្តគោលមាគ៌ាកិច្ចការបរទេសរបស់ បក្សនិងរដ្ឋ; អះអាងនូវឋានៈ និងការទទួលខុសត្រូវរបស់វៀតណាមក្នុងអាស៊ាន លើក កំពស់ឋានៈនិងមជ្ឈភាពរបស់អាស៊ាន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរបស់ អាស៊ានជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូសំខាន់មួយរបស់អាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top