• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ធ្វើដំណើរចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអាស៊ាននិងបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី

ទទួលតាមការអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញ​ពីទីក្រុងហាណូយ ធ្វើដំណើរទៅកាន់ទីក្រុង Bali ប្រ ទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអាស៊ានក្នុងឱកាសប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំនៃមូលនីធិរូបីយវត្ថុអន្តរជាតិ (IMF) - ធនាគារពិភពលោក (WB) និងបំពេញទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (MF) - ធនាគារពិភពលោក (WB) គឺដើម្បីបញ្ជាក់ពីតួនាទីជាសមាជិកដែលសកម្មនិងមានការទទួលខុសត្រូវរបស់វៀតណាមក្នុងអាស៊ាន។ លើសពីនេះទៀត គឺបង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះស្ថាប័ន ពហុភាគីធំបំផុតរបស់ពិភពលោកនិងសម្រាប់ប្រទេសម្ចាស់ផ្ទះពោលគឺឥណ្ឌូនេស៊ីតែម្តង។ តាមនោះ ពង្រីកនូវតួនាទីសកម្មរបស់ខ្លួននិងរួមចំណែកលើកកំពស់ឋានៈរបស់វៀតណាមក្នុងតំបន់និងពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម »។

Top