• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្ត្រីការបរទេសកេនយ៉ា


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្ត្រីការបរទេសកេនយ៉ា (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 
 

នារសៀល​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងជំនួបជាមួយលោកស្រី Monica Juma រដ្ឋមន្ត្រីការ​បរទេស​នៃសាធារណរដ្ឋ​កេនយ៉ា​នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក​ Nguyen Xuan Phuc បាន​ស្នើឲ្យក្រសួង និងស្ថាប័ន​នៃភាគីទាំងពីរ​ជំរុញការ​ចរចា ឆ្ពោះទៅការចុះហត្ថលេខាលើឯកសារស​ហប្រតិបត្តិការ សំដៅបង្កើត​ក្រប​ខ័ណ្ឌ​គតិយុត្តិ​ងាយ​ស្រួល ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោកនាយករដ្ឋ​មន្ត្រីបា​ន​ស្នើឲ្យ​ភាគី​ទាំង​ពីរ​បង្កើន​ការផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគណប្រតិភូជាន់ខ្ពស់។ វៀតណាមមាន​បំណង​ចង់​ទទួល​ស្វាគមន៍​ប្រធានាធិបតីកេនយ៉ាមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ។ ទន្ទឹមនឹងនេះ លោកនាយក​រដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី តំបន់ និងអន្តរជាតិ; ស្នើឲ្យកេន​យ៉ាគាំទ្រវៀតណាម ក្នុងការបង្កើតទំនាក់ទំនងជាមួយបណ្ដាប្រទេសសហភាពអា​ហ្វ្រិក (AU) ; ធ្វើជាស្ពាន​តភ្ជាប់ដើម្បី​វៀតណាម បង្កើនទំនាក់ទំនងជាមួយសហគមន៍អាហ្វ្រិកខាង​កើត (EAC)។

ស្ដីពី​សេដ្ឋកិច្ច នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​ស្នើឲ្យ​កេន​យ៉ាបង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ទំនិញ​វៀត​ណាម ដើម្បីជ្រាតចូលទីផ្សារកេនយ៉ា។ ទន្ទឹមនឹងនេះ បង្កើនការផ្លាស់ប្ដូរគណប្រតិភូសហគ្រាស ដើម្បី​ស្វែង​រក​ទីផ្សារ ជំរុញពាណិជ្ជកម្ម វិនិយោគ ចូលរួម ពិព័រណ៍នៅប្រទេសនីមួយៗ ; បង្កលក្ខណៈ​ងាយ​ស្រួល​ជំរុញ​កិច្ច​សហប្រតិ​បត្តិការកសិកម្ម សំណង់ គមនាគមន៍ ដឹកជញ្ជូន ​បណ្ដុះបណ្ដាល និងសុខាភិបាល​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top