នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន
នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅវិមានសន្តិភាព រាជធានីភ្នំពេញ បានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ចដ៏មហោឡារឹក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវដែលទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ក្រោមអធិបតីភាព របស់នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាល កម្ពុជាសម្ដេចហ៊ុនសែននិងលោកជំទាវ។ នៅក្នុងជំនួបសន្ទនាបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីររូប បានឯកភាពបន្តលើកទឹកចិត្តបណ្ដាសកម្មភាពពាណិជ្ជកម្ម សេវាកម្ម និងកិច្ចសហប្រតិបត្តិការ រវាងតំបន់ផ្សេងៗ នៃប្រទេសទាំងពីរ ជាពិសេសគឺតំបន់ជាប់ព្រំដែន ប្រកបដោយស្មារតីជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ភាគីទាំងពីរបានឯកភាពបញ្ជាណែនាំ គណៈកម្មាធិការចម្រុះខ័ណ្ឌស៊ីម៉ា បោះបង្គោលព្រំដែនលើដីគោក នៃប្រទេសទាំងពីរ ជំរុញការចរចារ ស្វែងរកដំណោះស្រាយ ចំពោះបញ្ហានៅមានការខ្វែងគំនិត សហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នាក្នុងការគ្រប់គ្រងព្រំដែន កសាងខ្សែព្រំដែនរវាងប្រទេសទាំងពីរប្រកបដោយសន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ចីរភាព។
ភាគីទាំងពីរបានអះអាងបន្ត ជំរុញខ្លាំងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ឯកភាពបង្កលក្ខណះងាយស្រួល និងស្វែងរកចំណេះស្រាយប្រសិទ្ធភាពជំរុញ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូច ជា៖ ពាណិជ្ជកម្ម វិនិយោគ ធនាការ ថាមពលអគ្គីសនី អប់រំនិងបណ្ដុះបណ្ដាល។
វៀតណាមនិងកម្ពុជាបន្តជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធិក្នុងវិស័យសន្តិសុខ ការពារជាតិនិងអះអាងថា៖ មិនអនុញ្ញាត្តិអោយកងកម្លាំងអមិត្តណាមួយបានប្រើប្រាស់ដែនដីរបស់ប្រទេសម្ខាងបង្កអន្តរាយ បង្កការខូចខាតចំពោះសន្តិសុខប្រទេសមួយទៀត និងបំផ្លេចបំផ្លាញ់ទំនាក់ទំនងមិត្ត ភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឡើយ។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពបង្កើន កិច្ចសហប្រតិបត្តិការក្នុងវិស័យបង្កាប្រឆាំងភេរវកម្ម គ្រឿងញៀន និងជួញដូរមនុស្សផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម