• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមចាប់ផ្តើមដំណើរចូលរួមកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី ១០ និងធ្វើទស្សនកិច្ចប្រទេសជប៉ុន

នាថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយាបានអញ្ជើញចាប់ផ្តើមដំណើរទៅកាន់ទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី១០និងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន។

នាយករដ្ឋមន្ត្រីវៀតណាមចាប់ផ្តើមដំណើរចូលរួមកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុន
លើកទី ១០ និងធ្វើទស្សនកិច្ចប្រទេសជប៉ុន

កិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនក្នុងឆ្នាំ ២០១៨នេះ បានគូសសញ្ញាខួបលើកទី ១០ នៃការបង្កើតនិងការអភិវឌ្ឍយន្តការសហប្រតិបត្តិការមេគង្គ - ជប៉ុននិងរយៈពេល ៣ ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ២០១៥។
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ សំដៅអះអាងនូវការសន្យាចំពោះយន្តការសហប្រតិបត្តិការនេះ និងរួមចំណែកដាក់ចេញទិសដៅក៏ដូចជាវិធានការសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការ នាពេលខាងមុខ។

ក្នុងឱកាសនេះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅក្នុងឱកាសពិសេសនៃពោលគឺស្របពេលប្រទេសទាំងពីរបាន​អបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តបើកទូលាយរវាងវៀតណាមនិងជប៉ុនដែលកំពុងអភិវឌ្ឍ​យ៉ាងសកម្មក្នុងគ្រប់វិស័យ រួមចំណែកដល់ការពង្រឹងជំនឿទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top