ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ អញ្ជើញទៅអាកាសយានដ្ឋាន ដើម្បីជំរាបលាអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានដឹកនាំគណៈប្រតិភូវៀតណាមទៅអាកាសយានដ្ឋានដើម្បីជំរាបលាគណៈប្រតិភូចិន។
នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា លទ្ធផលនៃដំណើរទស្សនកិច្ចនេះ មានអត្ថន័យជាយុទ្ធសាស្ត្រនិងមានឥទ្ធិពលយូរអង្វែងលើការអភិវឌ្ឍន៍ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ជាពិសេសក្នុងបរិបទដែលវៀតណាមនិងចិនកំពុងឈានចូលយុគសម័យថ្មី យុគសម័យនៃការអភិវឌ្ឍន៍ថ្មី។
អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងហ្មត់ចត់របស់បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម។ តាមរយៈដំណើរទស្សនកិច្ចនេះ ចិនកាន់តែមានទំនុកចិត្តថា វៀតណាមនឹងកាន់តែរីកចម្រើន ប្រជាជនសុភមង្គលជាង; ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិន និងវៀតណាមនឹងបន្តរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងស្ថិតស្ថេរជារៀងរហូត៕