ក្នុងអំឡុងពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៤-២៧ ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ នឹងចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយប្រចាំឆ្នាំលើកទី ១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF Tianjin ២០២៥) និងបំពេញទស្សនកិច្ចនៅប្រទេសចិន តបតាមការអញ្ជើញរបស់ប្រធាននិងជានាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោក Borge Brende និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang)។
តាមការគ្រោងទុក នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នឹងចូលរួមសម័យបើកកិច្ចប្រជុំអ្នកត្រួសត្រាយប្រចាំឆ្នាំលើកទី ១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF Tianjin ២០២៥); ចូលរួមកិច្ចសន្ទនាគោលនយោបាយជាមួយប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក; វគ្គពិភាក្សា "តើសតវត្សរបស់អាស៊ីកំពុងប្រឈមមុខនឹងបញ្ហាសាកល្បងដែរឬទេ?"។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ក៏នឹងជួបពិភាក្សាការងារ និងជួបសវនាការ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចិននិងប្រទេសដទៃទៀត អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ចិន ទទួលជួបថ្នាក់ដឹកនាំសហគ្រាសចិន និងជួបសំណេះសំណាលជាមួយសហគមន៍និងនិស្សិតវៀតណាមដែលកំពុងរស់នៅនិងសិក្សានៅប្រទេសចិន៕