• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំបង្ការនិងទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា

នារសៀលថ្ងៃទី ៣០ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងស័យប្រជុំនៃអចិន្ត្រៃយ៍រដ្ឋាភិបាល ដោយវាយតម្លៃចំពោះកិច្ចការរៀបចំបុណ្យតេតប្រពៃណីវៀតណាមសម្រាប់ប្រជាជន ហើយខ្លឹមសារដ៏សំខាន់គឺពិភាក្សាគ្នាអំពីការវាត់វិធានការយ៉ាងខ្លាំងខ្លាក្នុងកិច្ចការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាបង្កឡើង។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំបង្ការនិងទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា (រូបថត៖ VGP)

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ លោក Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាម កំពុងធ្វើបច្ចុបន្នភាពព័ត៌មានជារឿយៗអំពីស្ថានភាពនិង រៀបចំកិច្ចប្រជុំជាប្រចាំព្រមទាំងដាក់ចេញការបញ្ជាណែនាំរបស់រដ្ឋភិបាល ហើយលោក Nguyen Xuan Phuc បានស្នើឲ្យគ្រប់ស្ថាប័ន មន្ទីរនិងមូលដ្ឋានអង្គការ បុគ្គលពាក់ព័ន្ធនានា ត្រូវបង្ការនិងទប់ស្កាត់ជំងឺនេះជាមួយនឹងវិធានការយ់ាងខ្លាំងក្លាផងដែរ។ លោកបានមានប្រសាសន៍ ថា៖

« រដ្ឋាភិបាលបានបញ្ជាណែនាំយ៉ាងប្តូរផ្តាច់ ហើយជំហានដំបូងបានគ្រប់គ្រងល្អនូវស្ថានភាពជំងឺ ក៏ដូចជាបន្តកៀងគរយ៉ាងព្រមៗនូវកម្លាំងនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺប្រកបដោយប្រសិទ្ធភាពផងដែរ។

យើងកំពុងគ្រប់គ្របស្ថានភាព និងដាក់ជូនគោលការណ៍យ៉ាងលឿនបំផុត ប៉ុន្តែហានិភ័យនៅតែធំណាស់ ខណៈដែលប្រទេសយើងមានខ្សែព្រំដែនជាប់នឹងប្រទេសចិន និងមានសកម្មភាព ធ្វើពាណិជ្ជកម្ម ទេសចរណ៍ជាមួយចិនផងដែរ។ បើសិនជាយើងគ្មានឆន្ទៈ ការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវខ្ពស់បំផុតនោះ ប្រជាជនប្រទេសយើងនឹងឆ្លងនឹងជំងឺនេះតែម្តង»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top