• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយ ឯកអគ្គរាជទូតអង់គ្លេស

នារសៀលថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phucបានជួបពិភាក្សាជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Giles Lever ក្នុងឱកាសលោកបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ខ្លួន។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយ ឯកអគ្គរាជទូតអង់គ្លេស

ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការរួម វិភាគទានយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធិភាពរបស់ឯកអគ្គរដ្ឋទូតអង់គ្លេសក្នុងការអនុវត្តនិងធ្វើឲ្យជាក់ស្តែងនូវវិធានការនានាដើម្បី​ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោក Nguyen Xuan Phuc បានអះអាងថា ភាគីទាំងពីរគប្បីបន្តពង្រីកសមិទ្ធផលដែលបានសម្រេចនិងខិតខំប្រឹងប្រែងនាំមកនូវទំនាក់ទំនងសេដ្ឋកិច្ចទ្វេ​ភាគីឱ្យបានសកិ្តសមជាមួយក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងសក្តានុភាពនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ទន្ទឹមនឹងនេះភាគីទាំងពីរ គប្បីសហការគ្នាដើម្បីរៀបចំកិច្ចប្រជុំនៃគណៈកម្មា ធិ​ការសេដ្ឋកិច្ច-ពាណិជ្ជកម្មវៀតណាម-អង់គ្លេស (JETCO) ឲ្យបានល្អ នាពេលខាងមុខនេះផងដែរ។

លោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៨ ជាឆ្នាំដែលប្រទេសទាំងពីររំលឹកខួបលើកទី៤៥នៃការបង្កើតទំនាក់ទំនងការទូត ហេតុដូច្នេះហើយប្រទេសទាំងពីរគប្បីពង្រឹងនិងពង្រីកការផ្លាស់ប្តូរសកម្មភាព ជួបប្រាស្រ័យទាក់ទងគ្នា ដើម្បីរួមចំណែកក្នុងការបង្កើនចំណងមិត្តភាព និងការស្វែងយល់គ្នាទៅវិញទៅមករវាងប្រទេស​ជាតិទាំងពីរ។

រីឯខ្លួនវិញ លោក Giles Lever បានអះអាងថា វៀតណាមសំរេចបាននូវលទ្ធផលល្អជាច្រើនក្នុងការកែលំអបរិយាកាស​ធ្វើអាជីវកម្មហើយរដ្ឋាភិបាលអង់គ្លេស ត្រៀមខ្លួនជាស្រេចក្នុងការជួយឧបត្ថម្ភផ្នែកច្ចេកទេសជូនដល់​វៀតណាមលើវិស័យនេះ។ លោក  Giles Lever ក៏សង្កត់ធ្ងន់ថាការអប់រំនិងបណ្តុះបណ្តាលគឺជាវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ហើយអង់គ្លេសនឹងបង្កើនចំនួនអាហារូបករណ៍សំរាប់និស្សិត​វៀត​ណាម។ក្រៅពីនេះដែរ អង់គ្លេសនឹងជួយគាំទ្រយ៉ាងខ្លាំងក្លាក្នុងការធានាសន្តិសុខសុវត្ថិភាពសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើតក៏ដូចជាគោរពយ៉ាងខ្ជាប់ខ្ជួនតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top