• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc អញ្ជើញជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ាន-ឥណា

ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី២៥នៃទំនាក់ទំនង ក្នុងភាពជាដៃគូសន្ទនាអាស៊ាន​-ឥណ្ឌានិងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាសាធារណរដ្ឋឥណ្ឌានោះ នាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ផងដែរ។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាទ្វេភាគីជាមួយ
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាព បញ្ជា​ណែនាំឲ្យក្រសួង ស្ថាប័ននានា ជម្រុញការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀង ដែលទទួលបាន នៅក្នុងសន្និសីទជាន់ខ្ពស់សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀត​ណាម​ (CLV)​ លើក​ទី​៩​ ដែលបានប្រារព្ធឡើងនៅទីក្រុងសៀមរាបនៃខែវិច្ឆិកាឆ្នាំ២០១៦ និងត្រៀមរៀបចំសន្និសីទ CLV លើកទី ១០ គ្រោងនឹងប្រារព្ធនៅទីក្រុងហាណូយ នាខែមិនាឆ្នាំ២០១៨ខាងមុខ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាព ជម្រុញឲ្យស្ថាប័នទាក់ទិននានា ផ្លាស់ប្តូរបទពិសោធន៍ស្តីពីកិច្ចការខ័ណ្ឌសីមាបោះបង្គោលព្រំដែន បង្កើតមូលដ្ឋាន​​សំខាន់សម្រាប់ការគ្រប់គ្រងព្រំដែនរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo

នៅក្នុងជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នាយករដ្ឋ មន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ  ជាពិសេសគឺបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ី​​របស់អគ្គលេខាបក្ស លោក Nguyen Phu Trong នាខែសីហាឆ្នាំ២០១៧មុននេះ។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពនឹងរួមសហការយ៉ាងជិតស្និទ្ ធនៅបណ្តាសន្និសីទជាន់ខ្ពស់អាស៊ានរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការ​​ក្នុងប្លុកនិងពង្រឹងនូវតួនាទីជាមជ្ឈ មណ្ឌលរបស់អាស៊ានក្នុងតំបន់។

នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ានអញ្ជើញទស្សនាក្បួនព្យុហយាត្រាអបអរសាទរទិវាសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាភ្ញៀវកិត្តយសរបស់ប្រធានាធិបតីឥណ្ឌា​ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top