លោកនាយករដ្ឋមន្ត្រីបាន រំលឹកនូវគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ។ លោកប្រធាន ហូជីមិញ មិនត្រឹមតែបន្សល់ទុកនូវបុព្វហេតុបដិវត្តន៍ដ៏មហិមាដល់ប្រជាជាតិ វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកជូនបក្សទាំងមូលនិងប្រជាជនទាំងមូលនូវកេរមរតកដ៏ថ្លៃថ្លា៖ គំរូដ៏ភ្លឺស្វាងនៃសីលធម៌ដ៏ថ្លៃថ្នូ ការតស៊ូនិងការលះបង់អស់មួយជីវិតដើម្បីប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន។
លោកប្រធានហូជីមិញ មិនត្រឹមតែបានលះបងអស់មួយជីវិតដើម្បីបុព្វហេតុរំដោះជាតិ និងរំដោះប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការតស៊ូរបស់មនុស្សជាតិ ជឿនលឿន ដើម្បីមនសិការនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដើម្បីសន្តិភាពពិភពលោក និងមិត្តភាពរវាងប្រជាជាតិផងដែរ។ កេរ្តិ៍ឈ្មោះ និងបុព្វហេតុរបស់លោកប្រធានហូជីមិញ នឹងនៅស្ថិតស្ថេរជារៀងរហូតជាមួយមាតុភូមិវៀតណាម នៅក្នុងដួងចិត្តរបស់ប្រជាជន និងនៅក្នុងបេះដួងមនុស្សជាតិ។
លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានសន្យាថា នឹងបន្តជំរុញការសិក្សា និងធ្វើតាមគំរូសីលធម៌ និងរចនាបថរបស់លោកប្រធាន ហូ ជីមិញ ដោយបំពេញតាមតម្រូវការនៃភារកិច្ចបដិវត្តន៍ក្នុងយុគសម័យថ្មី; រួមចំណែកដល់ការកសាងប្រទេសជាតិសម្បូររុងរឿង វិបុលភាព អរិយធម៌ និងសុភមង្គល ដែលប្រជាជនមានជីវភាពរស់នៅកាន់តែធូរធារ និងសប្បាយរីករាយ។
អញ្ជើញទៅទស្សនាតំបន់តាំងពិព័រណ៍ដែលដាក់តាំងបង្ហាញវត្ថុបុរាណមួយចំនួនដែលផ្សារភ្ជាប់នឹងលោកប្រធាន ហូ ជីមិញ ក្នុងអំឡុងពេលដែលលោកស្នាក់នៅផ្ទះលេខ ៦៧ និងទៅទស្សនាស្រះត្រី និងសួនច្បាររបស់លោកប្រធាន ហូ ជីមិញ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានរំលឹកដល់បុគ្គលិកនៃតំបន់កេរ្តិ៍ដំណែល ឱ្យបន្តថែរក្សា និងលើកកម្ពស់តម្លៃវត្ថុតាំងនៅក្នុងកេរ្តិ៍ដំណែល និងវិមានប្រធានរដ្ឋ ដើម្បីបម្រើភ្ញៀវទេសចរដែលមកទស្សនា រួមចំណែកដល់ការផ្សព្វផ្សាយតម្លៃបេតិកភណ្ឌដ៏ថ្លៃថ្លារបស់លោកប្រធានហូ ជីមិញ ដល់ជនរួមជាតិនៅក្នុងស្រុក និងមិត្តភក្តិអន្តរជាតិ៕







