• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជីញអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសំណង់ហេដ្ឋារចនាសម្ព័ន្ធឈានមុខគេរបស់ចិន

នាយប់ថ្ងៃទី ៩ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបលោក Yan Jiehe ស្ថាបនិកសម្ព័ន្ធក្រុមហ៊ុនសំណង់ប៉ាស៊ីហ្វិក ជាសហគ្រាសឯកជនដ៏ធំមួយរបស់ចិនមានជំនាញខាងវិនិយោគ សាងសង់ ប្រតិបត្តិការ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបលោក Yan Jiehe ស្ថាបនិកសម្ព័ន្ធក្រុមហ៊ុនសំណង់ប៉ាស៊ីហ្វិក ប្រទេសចិន។ (រូបថត៖ VNA)

ដោយវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅទីក្រុងហាណូយ ក្នុងនាមជាអ្នកម៉ៅការ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសំណើរបស់ក្រុមហ៊ុនលើការចូលរួមក្នុងបណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅ វៀតណាម នាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធជាមួយអាជីវកម្មវៀតណាម តាមរយៈគម្រោង និងផលិតផលជាក់ស្តែង ដែលទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា  រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។

រីឯខ្លួនវិញ  លោក Yan Jiehe បានថ្លែងថា សម្ព័ន្ធក្រុមហ៊ុនសំណង់ប៉ាស៊ីហ្វិក បានឈ្នះការដេញថ្លៃ ហើយបច្ចុប្បន្នកំពុងអនុវត្តគម្រោងសំខាន់ៗ ចំនួនបីនៅទីក្រុងហាណូយ។ លោកបានបង្ហាញពីបំណងប្រាថ្នា ចង់ចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងបន្តកិច្ចសហប្រតិបត្តិការរយៈពេលវែងនៅវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។

Top