• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានអញ្ជើញទទួលឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងតំណាងយុវជនឆ្នើមៗ ជាច្រើនរូប។

នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕ រូបថត៖ VNA

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងសហភាពយុវជនវៀតណាម តាមរយៈកម្មវិធីសហប្រតិបត្តិការ ការផ្លាស់ប្តូរយុវជន និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា បើកឱកាសថ្មីៗសម្រាប់សហភាពយុវជននៃប្រទេសទាំងពីរ សម្រាប់ការអភិវឌ្ឍយុវជននៅក្នុងប្រទេសនីមួយៗ និងចូលរួមចំណែករួមគ្នាក្នុងការអភិវឌ្ឍរបស់វៀតណាម និងកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសម្តែងក្តីសង្ឃឹមថា យុវជនជំនាន់ក្រោយនៃប្រទេសវៀតណាមនិងកម្ពុជា នឹងបន្តដើរតួនាទីពិសេស មិនត្រឹមតែជាស្ពានមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងដែលរួមចំណែកដល់ការបង្កើតការយល់ដឹងក្នុងសង្គម ពង្រឹងទំនុកចិត្តនយោបាយ លើកកម្ពស់កិច្ចសហប្រតិបត្តិការយ៉ាងសំខាន់រវាងប្រទេសទាំងពីរ និងជា “ស្នូល” ក្នុងការផ្សព្វផ្សាយតម្លៃនៃចំណង​មិត្តភាពវៀតណាម-កម្ពុជា ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអះអាងថា យុវជនកម្ពុជានឹងបន្តខិតខំរួមគ្នាជាមួយយុវជនវៀតណាម ដើម្បីពង្រឹងបន្ថែមទៀតនូវមិត្តភាពប្រពៃណី និងយូរអង្វែងរវាងវៀតណាម និងកម្ពុជាឲ្យមានការអភិវឌ្ឍដោយឥតឈប់ឈរ។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា លោកនឹងដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា សម្របសម្រួលជាមួយអង្គការយុវជនវៀតណាម ដើម្បីបង្កើតផែនការ រៀបចំសកម្មភាពអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (១៩៦៧-២០២៧) និងជំរុញការផ្សព្វផ្សាយ ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ យល់ដឹងពីប្រវត្តិសាស្ត្រ និងប្រពៃណីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្តបច្ចុប្បន្ន និងរួមគ្នាទទួលខុសត្រូវក្នុងការរក្សាទំនាក់ទំនងពិសេសនេះនាពេលអនាគត៕


តាម​ vovworld.vn/km-KH

នាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយសហគមន៍ និងភ្នាក់ងារតំណាងនៅកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយសហគមន៍ និងភ្នាក់ងារតំណាងនៅកម្ពុជា

នាព្រឹកថ្ងៃទី ១០ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅកម្ពុជា និងកម្មាភិបាលនៃភ្នាក់ងារតំណាងនៅកម្ពុជា។

Top