ព័ត៌មាន
នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី
ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានសម្តែងការគាំទ្រចំពោះទស្សនៈ និងវិធីសាស្រ្តអភិក្រមរបស់លោកអគ្គលេខាធិការនៅក្នុងកិច្ចពិភាក្សា G២០ ឆ្នាំនេះ ជាពិសេសការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ការផ្លាស់ប្តូរបៃតង និងការបង្រួមគម្លាតអភិវឌ្ឍន៍។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកអគ្គលេខាធិការក្នុងការធានាថា G២០ ស្របតាមគោលដៅរបស់អង្គការសហប្រជាជាតិ ដោយ ជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
លោកអគ្គលេខាធិការអាន់តូនីញ៉ូ ហ្គូតេរ៉េស បានបញ្ជាក់ថា ការដែលក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា វៀតណាមតែងតែទទួលបានការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G២០ គឺជាការទទួលស្គាល់ និងការវាយតម្លៃខ្ពស់របស់ដៃគូ ចំពោះកិត្យានុភាព ឋានៈ និងតួនាទីកាន់ តែកើនឡើងរបស់ វៀតណាមនៅក្នុងបញ្ហាពិភពលោករួម។ លោកអគ្គលេខាធិការបានអះអាងថា អង្គការសហប្រជាជាតិនឹងបន្តរួនដំណើរជាមួយវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាពិសេសក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានស្នើឱ្យភាគីអូស្ត្រាលីពិភាក្សាយ៉ាងសកម្មលើវិធានការដើម្បីបង្កើនចំណូលពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដោយសម្រេចបានគោលដៅ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ ជាពិសេសការបើកចំហ និងសម្រួលដល់ការនាំចេញទំនិញពីភាគីទាំងពីរទៅកាន់ទីផ្សាររបស់ប្រទេសនីមួយៗ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីនូវបំណងប្រាថ្នាក្នុងការលើកកម្ពស់សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរ ឌីជីថល ការបណ្តុះបណ្តាល AI បច្ចេកវិទ្យាបៃតង ក៏ដូចជាសកម្មភាពវប្បធម៌ និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese សង្ឃឹមថា ភាគីទាំងពីរនឹងមានរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍបច្ចេកវិទ្យាជីវវេជ្ជសាស្ត្រ...។ ក្នុងពេលជាមួយគ្នានេះ លោកបានសន្យាថា អូស្ត្រាលីនឹងផ្តល់អាទិភាពជានិច្ចដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់វៀតណាម ជាពិសេសក្នុងវិស័យដូចជា ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចវិលជុំ...៕







