• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនិងយុទ្ធជនពលីនៅខេត្ត Nghe An

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កា និងអុជធូបនៅមណ្ឌលកេរដំណែលជាតិ Truong Bon នៅឃុំ My Son ស្រុក Do Luong ខេត្ត Nghe An។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដាក់កម្រងផ្កានិងអុជធូបនៅវិហារ Chung Son និងដាក់កម្រងផ្កា អុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស Kim Lien (ឃុំ Kim Lien ស្រុក Nam Dan)  

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២២) នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបានអញ្ជើគគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅទីក្រុង Nghe An។

អញ្ជើញដាក់កម្រងផ្កានិងអុជធូបនៅវិហារ Chung Son និងដាក់កម្រងផ្កា អុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស Kim Lien (ឃុំ Kim Lien ស្រុក Nam Dan) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូបានគោរពរំលឹកគុណូបការៈយ៉ាងធំធេងរបស់លោកប្រធានហូជីមិញ ចំពោះបុព្វហេតុបដិវត្តន៍រំដោះជាតិ រំដោះវណ្ណៈ និងការតស៊ូដើម្បីបុព្វហេតុសន្តិភាព និងសុភមង្គលរបស់ប្រជាជនវៀតណាមនិងប្រជាជនលើទូទាំងពិភពលោក។

បន្ទាប់មក នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កា និង អុជធូបនៅមណ្ឌលកេរដំណែលជាតិ Truong Bon នៅឃុំ My Son ស្រុក Do Luong ខេត្ត Nghe An; សម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណូបការៈរបស់យុទ្ធជនពលីចំនួន ១.២៤០ នាក់ ដែលបានពលីកម្មដើម្បីបុព្វហេតុរំដោះជាតិ និងឯកភាពប្រទេសជាតិ រួមមានយុវនារី និងយុវជន ១៣ នាក់ ក្រុមទ័ពលេខ ៣១៧ ក្រុមលេខ ៦៥ ក្រុមយុវជនស្ម័គ្រចិត្ត Nghe An បានទទួលមរណភាពនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩៦៨៕

  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top