• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាង​ត្បូង​


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េ ខាងត្បូង លោក Yun Byung-se ដែលកំពុងបំពេញទស្សនកិច្ចការងារ ជាផ្លូវការនៅវៀតណាម

នារសៀលថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ នៅទីស្នាក់​ការដ្ឋាភិបាល នាយក​រដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc បាន​អញ្ជើញ​​ទទួល​ជួប​ ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងត្បូង លោក Yun Byung-se ដែលកំពុងបំពេញទស្សនកិច្ច​ការងារ ជាផ្លូវ​ការ​នៅវៀតណាម។​ នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាង ថារដ្ឋាភិបាល និងប្រជាជន​វៀត​ណាម ជានិច្ចកាល​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​​បង្កើនទំនាក់​ទំនង​ ដៃគូ​សហប្រតិ​បត្តិការ​យុទ្ធសាស្ត្រ ជាមួយកូរ៉េខាងត្បូង​។  នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​លើកច្បាស់​ថា វៀត​ណាម​​ស្វាគមន៍ និង ត្រៀម​ជាស្រេច​រួមដំណើរ ​និង​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​សហគ្រាស​បរទេស ក្នុងនោះ​មាន​កូរ៉េ​ខាងត្បូង មកធ្វើការ​វិនិយោគ​ប្រកប​ដោយ​ប្រសិទ្ធភាព​យូរ​អង្វែង នៅ​វៀតណាម។ ហើយ​វៀតណាម​ត្រៀម​ខ្លួន​ជាស្រេច​​រួមជា​មួយ​ភាគី​កូរ៉េខាងត្បូង​ អនុវត្ត​ប្រកប​ដោយ​ជោគជ័​យ​នូវកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម-កូរ៉េខាងត្បូង រក្សា​ទំហំ​ពាណិជ្ជកម្ម​ឲ្យអភិវឌ្ឍន៍​ស្ថិរភាព ខិតខំ​ទទួល​បាន​គោលដៅ​៧០​ពាន់​លាន ដុល្លារ​អាមេរិក​ឬខ្ពស់​ជាង​គឺ​១០០លាន​ដុល្លារអាមេរិក​នាឆ្នាំ២០២០​។ រួមជាមួយ​គ្នា នោះ គឺបង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ ជួបប្រាស្រ័យ​វប្បធម៌​អប់រំ ​និងទេសចរណ៍ ជាពិសេស​បង្កើន​ការ​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក​ លើបណ្តាវេទិកាតំបន់​និង​អន្តរ​ជាតិ។

​រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se បានជឿ​ជាក់ថា វៀតណាម​នឹង​រៀប​ចំប្រកប​ដោយ​​ជោគជ័យឆ្នាំ APEC ២០១៧។ កូរ៉េខាង​ត្បូង​រំពឹង​ទុក​ថា នឹង​អភិវឌ្ឍន៍​ខ្លាំង​ថែម​ទៀត​ទំនាក់​ទំនងដៃ​គូ​យុទ្ធសាស្ត្រ ជាមួយ​វៀត​ណាម រួមចំណែក​ធានា​សន្តិភាព ស្ថិរភាពក្នុង​តំបន់៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួល ជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និង ហឺហ្សេ ហ្គោវីណា លោក Josip Brkic។

Top