• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលុចសំបួលោក Xavier Bettel បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីលុចសំបួ លោក Xavier Bettel និងគណៈប្រតិភូជាន់ខ្ពស់ លុចសំបួ បានចាកចេញពីប្រទេសវៀតណាម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សន កិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៣ ដល់ទី៥ ឧសភា តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។
នាយករដ្ឋមន្ត្រីលុចសំបួ លោក Xavier Bettel អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ច ជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ (រូបថត៖ VNA)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីលុចសំបួ លោក Xavier Bettel បានអញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ច ជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថ លេខាលើឯកសារសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រផ្នែកហិរញ្ញវត្ថុបៃតងរវាង ក្រសួងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ; ជួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue; ទៅទស្សនាម ណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam និងសារមន្ទីរវិចិត្រសិល្បៈវៀតណាម។
ក៏ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម គណៈប្រតិភូ ជាន់ខ្ពស់លុចសំបួ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Xavier Bettel បានចូលរួមសកម្ម ភាពមួយចំនួននៅទីក្រុងហូជីមិញផងដែរ។
ក្នុងជំនួបពិភាក្សាការងារនិងជំនួបសន្ទនាទាំងអស់ ថ្នាក់ដឹកនាំនៃភាគីទាំងពីរ បានអះអាងនូវការប្តេជ្ញាចិត្តនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឈានចូលដំណាក់ កាលអភិវឌ្ឍន៍ថ្មី កាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្ដែង។ នាយករដ្ឋមន្ត្រី លុចសំបួបានឯកភាពអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ដើម្បីបង្កើនការ ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ; ជំរុញបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេង ទៀត ឲ្យឆាប់ផ្ដល់សច្ចាប័ណលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម - EU (EVIPA); គាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាង EU - វៀតណាមលើការ អភិវឌ្ឍរបរនេសាទប្រកបដោយចីរភាព និងគណៈកម្មាធិការអឺរ៉ុប (EC) ឆាប់ដកកាត លឿង IUU។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ទៀតដូចជា វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន ការជួបប្រាស្រ័យរវាង ប្រជាជននិងប្រជាជន ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការឆ្លើយតបទៅនឹងការប្រែ ប្រួលអាកាសធាតុ ជាដើម។ ភាគីទាំងពីរបានបញ្ជាក់នូវការបន្តការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីអង្គការអន្តរជាតិនានា។
ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងសារជាថ្មីនូវសារៈ សំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត មិនប្រើប្រាស់ ឬគំរាមកំហែងប្រើប្រាស់កម្លាំង ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top