• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc: បង្កើនការផ្សព្វផ្សាយរូបភាព ទឹកដី និងមនុស្សវៀតណាមក្នុងឱកាសកិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងលើកទី២


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ
 

 នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅទីស្នាក់ការនៃក្រសួងការបរទេសវៀតណាម នាយករដ្ឋមន្ត្រី រដ្ឋាភិ បាល លោក​ Nguyen Xuan Phuc​ បាន​អញ្ជើញ​ធ្វើការត្រួត​ពិនិត្យនិង​បញ្ជាណែនាំការ​ងារ​របស់​ក្រសួង​ការ​បរទេស​ដើម្បី​រៀប​ចំ​ឱ្យបានល្អសម្រាប់កិច្ចប្រជុំកំពូលអាមេរិ​ក - កូរ៉េខាងជើងលើ​កទី២។​

នាយក​រដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានស្នើឱ្យក្រសួ​ងការបរទេស បន្តពង្រឹងការដឹ​កនាំនិង​រួមសហ​ការ​ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បី​ធានាការរៀបចំកិច្ចប្រជុំកំពូលអាមេរិក​ - កូរ៉េខាងជើង លើក​ទី ​២ ទទួលបានជោគជ័យទាំង ស្រុង។ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan​ Phuc បានតម្រូវ​ធានាឱ្យ​បាន​នូវព័ត៌​ ​មានរលូនល្អបំផុត ដើម្បីឆ្លើយតបនឹងអនុសាសន៍របស់ភា​គីពាក់ព័ន្ធ​ និងអ្នកកាសែត បរទេ​ស។ ជាពិសេស​  បង្ហាញពីបដិសណ្ឋារកិច្ចយ៉ា​ងកក់ក្តៅ និងរីកសា​យ ភាយរូបភាព​ដ៏ស្រស់​ស្អាត​របស់​ប្រទេស​និង​ប្រជាជន​វៀតណា​មទៅកាន់ពិភព​លោក។

នារ​សៀលថ្ងៃដដែលលោក នាយករដ្ឋមន្រ្តីលោក  Nguyen Xuan Phuc បានធ្វើការជាមួយការិយាល័យរដ្ឋាភិបាល ស្តីពី​ការរៀប​ចំសម្រាប់កិច្ចប្រជុំកំពូ​លអាម៉េរិក - កូរ៉េខាងជើងលើក​ទី២។  នាយករដ្ឋមន្ត្រីលោ​ក Nguyen Xuan Phuc បានអះអាងថា នេះជាព្រឹត្តិ​ការណ៍នយោបាយ​និង​កិច្ច​ការបរទេស​ដ៏មាន​សារៈសំខាន់​បំផុតរបស់​ប្រទេសក្នុង​ឆ្នាំ ២០១៩។ នាយករដ្ឋមន្រ្តីបានស្នើឲ្យការិយា​ល័យរដ្ឋាភិបាលនិងភ្នាក់ងា​រពាក់​ព័ន្ធ ច្បាមជា​ប់​នូវ​ទិស​ដៅ ​ដើម្បីលើកកម្ពស់គុណភាពសេវាកម្មនិងអនុវត្តការងារល្អក្នុង​ការធានាសន្តិសុខ សុ​វត្ថិភាព​និងរៀបចំ​ល្អរាល់ស​កម្ម​ភាពវប្បធម៌ ទេសចរណ៍ ជាពិសេស លើកកម្ពស់រូបភាពទឹ​កដីនិងមនុស្សវៀត​ណាម។​

បន្ទាប់​មកនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវិលត្រឡប់មកមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិវិញ ដើម្បី​ពិនិត្យ​មើលនូវភារកិច្ចដែលនាយករដ្ឋមន្រ្តី​បានតម្រូវ​ឲ្យ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍អនុវត្ត​ន៍។  នាយករដ្ឋមន្ត្រីបាន​ស្នើក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ​ឱ្យយកចិត្តទុក​ដាក់បន្ថែម​ទៀតលើការ​ជំរុញផ្សព្វ​ផ្សាយ​វិស័យ​ទេសចរណ៍។ នាយករដ្ឋមន្ត្រីបានលើ​កឡើងយ៉ាងច្បាស់ថា​ នេះគឺជាឱកាសដ៏​ល្អមួយដើម្បីលើក​កម្ពស់រូបភាព​ប្រទេសវៀតណាម ដែលមានភាព​រួសរាយរាក់ទាក់​និងមាន​សុវត្ថិភាព សម្រាប់ភ្ញៀវគ្រប់​រូបមក​ពីគ្រប់​ទិសទីផ​ងដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top