ក្នុងវេទិកានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានវាយតំលៃខ្ពស់ចំពោះការរួមចំណែកជាក់ស្តែង និងមានប្រសិទ្ធភាពរបស់សហគ្រាសជប៉ុនក្នុងការអភិវឌ្ឍរបស់វៀតណាម។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន លោកនាយករដ្ឋមន្ត្រីបាrនចាត់ទុកថា វិស័យជាច្រើនដូចជា ឧស្សាហកម្ម semiconductor បច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ ថាមពលស្អាត និងសេដ្ឋកិច្ចបៃតង គឺជាគន្លឹះនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព ហើយក៏ជាសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុនផងដែរ។
ដោយសង្កត់ធ្ងន់លើដំណោះស្រាយកែលម្អបរិយាកាសវិនិយោគធុរកិច្ច លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឲ្យដឹងថា វៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់លើការសុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធរលូន ជាមួយប្រព័ន្ធផ្លូវគោក ផ្លូវរថភ្លើងល្បឿនលឿន អាកាសយានដ្ឋាន និងកំពង់ផែសមុទ្រអន្តរជាតិ; ផ្លាស់ប្តូរថ្មីការត្រិះរិះ អភិបាលកិច្ចឆ្លាតវៃ និងប្តេជ្ញាអនុវត្ត “៣ធានា” ជាមួយសហគមន៍ធុរកិច្ចនិងវិនិយោគិនជប៉ុន រួមមាន៖ ធានាវិស័យសេដ្ឋកិច្ចដែលមានទុនវិនិយោគពីបរទេសគឺជាផ្នែកសំខាន់នៃសេដ្ឋកិច្ចវៀតណាម; ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន; ធានាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមនិងសន្តិសុខ; ស្ថាប័ន យន្តការ គោលនយោបាយទាក់ទាញការវិនិយោគ។
លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានសន្យាថា រដ្ឋាភិបាលវៀតណាមនឹងអនុវត្ត “៣ រួមគ្នា” ជាមួយសហគមន៍ធុរកិច្ចនិងវិនិយោគិនជប៉ុន រួមមាន៖ រួមគ្នាផ្ទៀងស្តាប់ និងយល់ដឹងរវាងធុរកិច្ច រដ្ឋ និងប្រជាជន; រួមគ្នាចែករំលែកចក្ខុវិស័យនិងសកម្មភាព សហការនិងគាំទ្រគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព; រួមគ្នាធ្វើ រួមគ្នាឈ្នះ រួមគ្នាទទួលផលនិងរួមគ្នាអភិវឌ្ឍន៍៕