• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide បញ្ជាក់ពីទំនាក់ទំនងពិសេសរវាងជប៉ុននិងអាស៊ាន


នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide អញ្ជើញទស្សនាសាកលវិទ្យាល័យវៀតណាម-ជប៉ុន (រូបថត៖ TTXVN)
 

លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានអះអាងថា អាស៊ាននិងជប៉ុន ជាទំនាក់ទំនងនៃការយោគយល់និងការផ្សារភ្ជាប់ "ពីបេះដូងមួយទៅបេះដូងមួយ"។

.ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ១៩ ខែតុលា នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide បានថ្លែងសុន្ទរកថា ទៅកាន់និស្សិតនៃសាកលវិទ្យាល័យវៀតណាម - ជប៉ុន (សាកលវិទ្យាល័យជាតិហាណូយ) ក្រោមប្រធានបទ “ជប៉ុននិងអាស៊ាន - រួមដៃគ្នាកសាងអនាគតរបស់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក”។

លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានអះអាងថា អាស៊ាននិងជប៉ុន ជាទំនាក់ទំនងនៃការយោគយល់និងការផ្សារភ្ជាប់ "ពីបេះដូងមួយទៅបេះដូងមួយ"។ លោកនាយករដ្ឋមន្រ្តីជប៉ុនមានប្រសាសន៍ថា សមត្ថភាពក្នុងការជួយទំនុកបម្រុងគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងដោះស្រាយរាល់បញ្ហាយ៉ាងឆាប់រហ័ស គឺជាលក្ខណៈពិសេសនៃភាពជាដៃគូស្មើភាពរវាងជប៉ុននិងអាស៊ានដែរ។

យោងតាមលោកនាយករដ្ឋមន្រ្តី Suga Yoshihide ពាក្យគន្លឹះសម្រាប់ការតភ្ជាប់រវាងប្រទេសជប៉ុននិងអាស៊ានគឺជាឌីជីថលនិងលក្ខណៈចីរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់។ លោកនាយករដ្ឋមន្រ្តីជប៉ុនជឿជាក់ថា ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន តាមរយៈការអភិវឌ្ឍធនធានមនុស្សបានធ្វើឱ្យប្រជាជនជប៉ុនជាច្រើន កាន់តែស្រឡាញ់អាស៊ាននិងហើយផ្ទុយទៅវិញ ប្រជាជនអាស៊ានកាន់តែស្រឡាញ់ប្រជាជនជប៉ុនផងដែរ។ 

នៅចុងបញ្ចប់នៃសុន្ទរកថា លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានបញ្ជាក់ថាលោកនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់លោកនិងគោរពជានិច្ចនូវចំណងមិត្តភាព ជាមួយអាស៊ានដែលជា “មិត្តជិតស្និទ្ធដែលគ្មានអ្វីអាចជំនួសបានឡើយ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top