ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម នាយករដ្ឋមន្ត្រីចិន លោក លី ឈាំងនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលចិន បានអញ្ជើញដាក់កម្រងផ្កា និងទស្សនាប្រាង្គតំកល់សពលោកប្រធានហូជីមិញ។ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង អញ្ជើញជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម; រួមជាមួយលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានចូលរួមពិធីស្វាគមន៍ជាផ្លូវការ ជួបពិភាក្សា ធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កិច្ចពិភាក្សាធុរកិច្ចវៀតណាម-ចិន ទស្សនាតំបន់តាំងពិព័រណ៌ផលិតផលកសិកម្មវៀតណាមមួយចំនួន នាំចេញទៅកាន់ប្រទេសចិន រីករាយនឹងវប្បធម៌ប្រពៃណី វៀតណាម និងចូលរួមពិធីជប់លៀង។ នាយករដ្ឋមន្ត្រី លោក លី ឈាំង ក៏បានជួបជាមួយប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ផងដែរ។
នៅឯបណ្តាជំនួបសវនាការ និងកិច្ចពិភាក្សា ថ្នាក់ដឹកនាំ វៀតណាមបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយករដ្ឋមន្ត្រីលោក លី ឈាំង ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម; បានបង្ហាញទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យ៉ាងត្រចះត្រចង់។
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការចំនួន ១០ លើវិស័យតភ្ជាប់ចរាចរណ៍ គយ សេវាស៊ីវិល ការអប់រំ ពាណិជ្ជកម្ម កសិកម្ម សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ៕