ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គបើកទូលាយ លើកទី៨
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក Li Qiang នាយករដ្ឋមន្ត្រី Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ដែលប្រព្រឹត្តទៅនៅទីក្រុងគុនមីង ខេត្ត យូណាន ប្រទេសចិន។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនឹងប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយេយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawady - Chao Phraya - Mekong) លើកទី ១០ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម លើកទី ១១ និងបំពញទស្សនកិច្ចការងារនៅប្រទេសចិន៕