• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញអញ្ជើញជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ

នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងសន្និសីទពាក់ព័ន្ធ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានអញ្ជើញជួបពិភាក្សាខ្លីមួយជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។
លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅថ្ងៃទី២៦ ខែតុលា (រូបថត៖ VGP)

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងវៀតណាមនិងសហរដ្ឋអាមេរិក ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ក្នុងនោះមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមករវាងវៀតណាមនិងសហរដ្ឋអាមេរិក តាមទិសយុត្តិធម៌ និងស្មើភាពគ្នា ព្រមទាំងលើកកម្ពស់ការវិនិយោគរបស់សហរដ្ឋអាមេរិកចូលមកវៀតណាម។ តាមសំណើរបស់នាយករដ្ឋមន្ត្រី លោក ផាម មិញ ជីញ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានឆ្លើយតបជាវិជ្ជមាន និងទទួលស្គាល់សំណើ ដែលទទួលស្គាល់ វៀតណាមជាសេដ្ឋកិច្ចទីផ្សារ ដកវៀតណាមចេញពីបញ្ជីនាំចេញយុទ្ធសាស្ត្រ D1 និង D3 និងបានណែនាំមន្ត្រីជាន់ខ្ពស់អាមេរិកដូចជារដ្ឋមន្ត្រីក្រសួងរតនាគារ និងតំណាងពាណិជ្ជកម្មដែលមានវត្តមាននៅក្នុងសន្និសីទ ឲ្យឆ្លើយតបភ្លាមៗចំពោះបញ្ហាទាំងនេះសម្រាប់វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីនៃចំណុចក្តៅជម្លោះថ្មីៗនៅក្នុងពិភពលោក។

កិច្ចប្រជុំនៅខាងក្រៅសន្និសីទអាស៊ាន-សហរដ្ឋអាមេរិករវាងថ្នាក់ដឹកនាំទាំងពីរ ទោះបីជាមានរយៈពេលខ្លីក៏ដោយ ក៏បានបង្ហាញពីការយោគយល់គ្នា ការគោរពគ្នា និងការព្រមព្រៀងគ្នា ដើម្បីបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរយ៉ាងរឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាព។

នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក ហ្វៀន ហុង យៀន បានជួបប្រជុំទ្វេភាគីជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក ជេមីសុន ហ្គ្រេរ ដើម្បីពិភាក្សាអំពីទិសដៅនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមវៀតណាម-សហរដ្ឋអាមេរិក ស្តីពីក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក យុត្តិធម៌ និងមានតុល្យភាព និងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក យ៉ាកុប ហេលប៊ឺក ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាឌីជីថល និងភាពជាដៃគូខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាលទ្ធភាពនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងភាគីទាំងពីរក្នុងវិស័យនេះ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ នាយករដ្ឋមន្ត្រី វៀតណាម លោកផាម មិញ ជីញ រួមជាមួយថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី ១៣។

Top