• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញអញ្ជើញចូលរួមពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមស៊ីហ្គេម៣៣

រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញថ្លែងក្នុងពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣។ រូបថត៖ VOV

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ស៊ីហ្គេមគឺជាសង្វៀនកីឡាដ៏ធំបំផុតនៅក្នុងតំបន់ និងជាពិធីបុណ្យរួមមួយដែលបង្ហាញពីគុណសម្បត្តិ ឆន្ទៈ និងស្មារតីរបស់ប្រជាជន ដែលរួមចំណែកដល់ការពង្រឹងសាមគ្គីភាព និងមិត្តភាពប្រពៃណីនៅក្នុងអាស៊ាន៖ គោលដៅនៃការសម្រេចបានលទ្ធផលខ្ពស់បំផុត ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏មានបេសកកម្មដ៏ធំធេងមួយ នោះគឺសាមគ្គីភាព ការសិក្សារៀនសូត្រ និងការជួបប្រាស្រ័យក្នុងសហគមន៍អាស៊ានដោយស្មារតីកីឡាដ៏ថ្លៃថ្នូរ មិនលំអៀង និងបរិសុទ្ធ  ប្រកួតប្រជែងដោយអស់ពីសមត្ថភាពរបស់ខ្លួន។ យើងបង្ហាញពីការរីកចម្រើន និងភាពចាស់ទុំនៃកីឡាវៀតណាម។ ឆ្លុះបញ្ចាំងពីរូបភាពនៃប្រទេសវៀតណាមដែលមានភាពច្នៃប្រឌិត រួសរាយរាក់ទាក់  និងពោរពេញដោយសេចក្តីប្រាថ្នា

លោកនាយករដ្ឋមន្ត្រីបានជូនពរដល់គណៈប្រតិភូកីឡាវៀតណាមឲ្យមានលទ្ធផលល្អ និងបានប្រគល់ទង់ជាតិជូនប្រធានគណៈប្រតិភូកីឡាវៀតណាមដែលចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេបក្ស តូ ឡឹម៖ ទីក្រុងហៃផុងត្រូវកែលម្អគំរូកំណើន ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោកអគ្គលេបក្ស តូ ឡឹម៖ ទីក្រុងហៃផុងត្រូវកែលម្អគំរូកំណើន ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ទីក្រុងហៃផុង ត្រូវការកែលម្អគំរូកំណើនរបស់ខ្លួនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

Top