ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ស្នើឲ្យពន្លឿនថែមទៀតនូវវឌ្ឍនភាពនៃគម្រោងនិងសំណងសំខាន់ៗក្នុងវិស័យផ្លូវដែក
ថ្លែងនៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍវិស័យផ្លូវដែកនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញកំណើនពីរខ្ទង់ តាមនោះ បង្កើតការងារធ្វើ បង្កើតសន្ទុះនិងកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ; ទន្ទឹមនឹងនោះ ជួយកាត់បន្ថយថ្លៃដើមឡូជីស្ទិក បង្កើនសមត្ថភាពប្រកួតប្រជែងនៃទំនិញវៀតណាម; ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងធំៗ; បើកចេញបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់ទីក្រុង តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច បង្កើតការងារធ្វើ និងមុខរបរចិញ្ជឹមជីវិតសម្រាប់ប្រជាជន។
នាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិកគណៈកម្មាធិការដឹកនាំ ផ្តល់មតិយោបល់លើខ្សែរថភ្លើងឡាវកាយ-ហាណូយ-ហៃផុង ទាក់ទងនឹងការអនុវត្តការវិនិយោគសម្រាប់គម្រោងសមាសភាគទី ១ ការរៀបចំរបាយការណ៍ស្រាវជ្រាវលទ្ធភាពសម្រាប់គម្រោងសមាសភាគទី ២ វឌ្ឍនភាពនៃការអនុវត្ត កិច្ចព្រមព្រៀងស្តីពីការតភ្ជាប់ផ្លូវដែក និងការសាងសង់ស្ពានផ្លូវដែកឆ្លងកាត់ព្រំដែន ការផ្ដល់សំណងនិងគាំទ្រការតាំងទីលំនៅថ្មីសម្រាប់ប្រជាជន។
នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យម្ចាស់ការអនុវត្តគម្រោងផ្លូវដែកទីក្រុងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ; ខ្សែរថភ្លើងពីអាកាសយានដ្ឋានយ៉ាប៊ិញទៅខេត្តក្វាងនិញ; ខ្សែរថភ្លើងហាណូយ-ឡាងសឺន... បន្តដោះស្រាយឧបសគ្គ និងពន្លឿនវឌ្ឍនភាពនៃគម្រោងនិងសំណងសំខាន់ៗក្នុងវិស័យផ្លូវដែក៕






