ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងថ្នាក់ដឹកនាំអាស៊ានជួបសន្ទនាជាមួយយុវជន សភា និងធុរកិច្ចក្នុងតំបន់
ថ្លែងមតិក្នុងសម័យសន្ទនាជាមួយ AIPA នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើថា AIPA លើកកំពស់តួនាទី “ខ្សែជួរមុខ” របស់ខ្លួនក្នុងការធ្វើឲ្យសុក្រិតក្របខ័ណ្ឌច្បាប់ ដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ កសាងរបៀបរបប និងគោលនយោបាយលើកកំពស់តួនាទី “នវានុវត្តន៍និងបច្ចេកវិទ្យា” និងលើកកំពស់តួនាទីជាស្ពានតភ្ជាប់ជាមួយប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានចែករំលែកថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរជាមួយ AIPA កសាងអាស៊ានដ៏រឹងមាំនិងវិបុលភាព។
ក្នុងសម័យសន្ទនាជាមួយយុវជនអាស៊ាន ក្រោមប្រធានបទ “យុវជនដើម្បីអនាគតប្រកបដោយចីរភាព៖ ជំរុញបរិយាប័ន្ន និងជំរុញការផ្លាស់ប្តូរក្នុងអាស៊ាន” លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានចែករំលែកសារ “ធ្វើសកម្មភាពថ្ងៃនេះ - ស្ថាបនាអនាគត”; ទន្ទឹមនឹងនោះ អំពាវនាវយុវជនអាស៊ាន ជំរុញស្មារតីផ្តួចផ្តើមនិងការច្នៃប្រឌិត។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមប្តេជ្ញារួមដំណើរជាមួយអាស៊ាន ផ្តល់អាទិភាពដល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់យុវជនជាធនធានយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ យើងជឿជាក់ថា អនាគតអាស៊ាននឹងត្រូវបានសរសេរដោយយុវជនជំនាន់ក្រោយ ដែលហ៊ានគិត ហ៊ានធ្វើ និងហ៊ានត្រួសត្រាយ ដើម្បីឲ្យអាស៊ានមានភាពស្អិតរមួត និងនិរន្តរភាព។
ក្នុងសម័យសន្ទនាជាមួយក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា សហគ្រាសគឺជាបេះដូងនៃកំណើនអាស៊ាន ហើយបានប្តេជ្ញាថា រដ្ឋាភិបាលវៀតណាមបង្កើត “ស្ថាប័នបើកចំហ ហេដ្ឋារចនាសម្ព័ន្ធរលូន និងអភិបាលកិច្ចដ៏ឆ្លាតវៃ” ដើម្បីធ្វើការជាមួយរដ្ឋាភិបាល និងធុរកិច្ចនៃប្រទេសសមាជិក ដើម្បីប្រែក្លាយអាស៊ានទៅជាសក្ដានុពល ពឹងផ្អែកលើខ្លួនឯង រួមបញ្ចូល និងត្រៀមខ្លួនជាស្រេចដើម្បីសម្របខ្លួនទៅនឹងរាល់បម្រែបម្រួលសកល៕