• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ៖ ពន្លឿនការងារសុក្រិតររបៀបរបប

អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីវិស័យយុត្តិធម៌វៀតណាម (២៨ សីហា ១៩៤៥-២៨ សីហា ២០២៥) និងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ វិស័យយុត្តិធម៌ លើកទី ៦, នាព្រឹកថ្ងៃទី ២៥ ខែសីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានស្នើឱ្យក្រសួង និងវិស័យយុត្តិធម៌ ផ្តោតការយកចិត្តទុកដាក់សុក្រិតរបៀបរបប។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ ថ្លែងនៅពិធីអបអរសាទរខួប៨០ នៃទិវាប្រពៃណីវិស័យយុត្តិធម៌វៀតណាម។ (រូបថត៖ Lai Hoa/VOV)

នាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានស្នើឱ្យស្ថាប័នយុត្តិធម៌ផ្តោតលើការលុបបំបាត់ការលំបាក និងឧបសគ្គចំពោះរបៀបរបបនិងច្បាប់ បង្កើតកម្លាំងចលករសម្រាប់ប្រទេសជាតិរឹងមាំឆ្ពោះទៅកាន់យុគសម័យថ្មី៖

“ខ្ញុំស្នើឲ្យវិស័យយុត្តិធម៌ ផ្ដោតលើការអនុវត្ត “ចំណុចត្រួសត្រាយផ្លូវទាំង ៥"។ ពោលគឺ ត្រួសត្រាយផ្លូវក្នុងការលើកកម្ពស់យ៉ាងទូលំទូលាយនូវការងារសុក្រិតរបៀបរបប បង្កើនល្បឿនវឌ្ឍនភាព និងការលើកកម្ពស់គុណភាពនៃការបង្កើតច្បាប់។ ត្រួសត្រាយផ្លូវក្នុងការលុបបំបាត់ការលំបាក និងឧបសគ្គនៅក្នុងបទប្បញ្ញត្តិច្បាប់ដោយផ្អែកលើតម្រូវការជាក់ស្តែង។ ត្រួសត្រាយផ្លូវក្នុងការពិនិត្យ រៀបចំប្រព័ន្ធ និងការសរសេរកូដ។ ត្រួសត្រាយផ្លូវក្នុងវិមជ្ឈការ និងវិសហមជ្ឈការក្នុងការកសាងនិងរៀបចំការអនុវត្តច្បាប់។ ត្រួសត្រាយផ្លូវក្នុងការផ្សព្វផ្សាយ និងអប់រំច្បាប់"។

ក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ដល់ក្រសួងយុត្តិធម៌; ឧបនាយករដ្ឋមន្ត្រី ឡេ ថាញ់ឡុង បានប្រគល់គ្រឿងឥស្សរិយយសពលកម្មរថ្នាក់ទី៣ ដល់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដែលបានរួមចំណែកឆ្នើមក្នុងការងារកសាង និងអនុវត្តច្បាប់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការតាំងពិព័រណ៍សមិទ្ធិផលជាតិ ៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល៖ សក្ខីភាពដ៏រស់រវើកនៃភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម

ការតាំងពិព័រណ៍សមិទ្ធិផលជាតិ "៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល"៖ សក្ខីភាពដ៏រស់រវើកនៃភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម

ការតាំងពិព័រណ៌សមិទ្ធិផលជាតិ “៨០ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល” បានបើកជាផ្លូវការនាព្រឹកថ្ងៃទី ២៨ សីហា នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (VEC) Dong Anh ទីក្រុងហាណូយ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាឯករាជ្យជាតិវៀតណាម (២/កញ្ញា/១៩៤៥ - ២/កញ្ញា/ ២០២៥)

Top