• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញជួបប្រជុំដើម្បីពិភាក្សាលើការត្រៀមកិច្ចចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននានា ដើម្បីវាយតម្លៃស្ថានភាពនិងពិភាក្សាអំពីដំណោះស្រាយកែតម្រូវពន្ធ និងថ្លៃទំនិញនាំចូលនិងនាំចេញ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Lai Hoa/VOV)

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាមមិញ ជិញបានឲ្យដឹងថា ទាំងសហរដ្ឋអាមេរិក និងវៀតណាមបានជំរុញយ៉ាងសកម្មនូវគម្រោងដែលមានផលប្រយោជន៍រួម និងរិះរកមធ្យោបាយដើម្បីធានាឱ្យមានតុល្យភាពពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងផលប្រយោជន៍ទៅវិញទៅមក។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពបត់បែន និងភាពច្នៃប្រឌិតក្នុងការចរចានាពេលខាងមុខជាមួយសហរដ្ឋអាមេរិក។

លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា យើងត្រូវអនុវត្តតាមការណែនាំរបស់ការិយាល័យនយោបាយ អគ្គលេខាបក្ស រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ហើយគិតគូរពីតម្រូវការរបស់ភាគីអាមេរិកនៅពេលបង្កើតផែនការឆ្លើយតប។ ការចរចាគឺជាគន្លឹះក្នុងការជំរុញសមតុល្យពាណិជ្ជកម្មរយៈពេលវែងប្រកបដោយនិរន្តរភាពជាមួយសហរដ្ឋអាមេរិក ប៉ុន្តែពួកគេមិនត្រូវប៉ះពាល់ដល់កិច្ចព្រមព្រៀងអន្តរជាតិដែលបានបង្កើតឡើង ឬចុះហត្ថលេខានោះទេ

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រៅពីការចរចារ រដ្ឋាភិបាល ក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសចាំបាច់ត្រូវធ្វើពិពិធកម្មទីផ្សារ ធ្វើពិពិធកម្មផលិតផល និងធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់; ផ្តោតលើការកែលម្អគុណភាពផលិតផល; ផ្តោតលើផលិតផលបច្ចេកវិទ្យាខ្ពស់ និងផលិតផលអភិវឌ្ឍន៍បៃតង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top