ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨
ក្នុងកិច្ចប្រជុំនេះ
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឱ្យបន្តពិនិត្យ
កែសម្រួលនិងបំពេញបន្ថែមតាមស្ថានភាពជាក់ស្តែង ដោយឈរលើគោលការណ៍ រចនាសម្ព័ន្ធអង្គភាពត្រូវធានាឱ្យបាននូវប្រតិបត្តិការប្រកប
ដោយភាពស្អាតស្អំ មានប្រសិទ្ធភាព លើកកម្ពស់គុណភាពកម្មាភិបាលនិងបុគ្គលិក។
ជាពិសេស ការរៀបចំឡើងវិញ ត្រូវតែកាត់បន្ថយអន្តរការីនិងចំណុចបង្គោល
ប៉ុន្តែមិនត្រូវត្រួតស៊ីគ្នា ឬ រំលងមុខងារ ភារកិច្ច និងអំណាចណាមួយឡើយ។
លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្ត
ការសុក្រិតរបៀបរបបនិងគោលនយោបាយសម្រាប់កម្មាភិបាល
បុគ្គលិកក្នុងដំណើរការរៀបចំស្ថាប័ន
ជាពិសេសត្រូវមានគោលនយោបាយលើកទឹកចិត្តកម្មាភិបាលចុះមូលដ្ឋាន។
យោងតាមគណៈកម្មាធិការដឹកនាំ
ការងាររៀបចំឡើងវិញ ត្រូវបានក្រសួង ស្ថាប័នក្រោមឱវាទរបស់រដ្ឋាភិបាលអនុវត្តជាបន្ទាន់
ពោលគឺបង្ហើយគម្រោងជាមូលដ្ឋាន។ តាមនោះ
ក្បាលម៉ាស៊ីមរដ្ឋាភិបាលនឹងត្រូវបានបង្រួមពី ៣០ ចុះត្រឹម ២១ រួមមាន៖
ក្រសួងចំនួន ១៣ ស្ថាប័នថ្នាក់ក្រសួងចំនួន ៤ និងទីភ្នាក់ងារចំនួន ៤
ចំណុះរដ្ឋាភិបាល៕