អញ្ជើញថ្លែងមតិក្នុងជំនួបពិភាក្សា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា ទំនាក់ទំនងវៀតណាម-អង់គ្លេស មិនដែលល្អដូចពេលបច្ចុប្បន្ននេះទេ ដូច្នេះហើយ នាពេលខាងមុខ ភាគីទាំងពីរត្រូវជំរុញកិច្ចសហប្រ តិបត្តិការ ជាពិសេសទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីវៀតណាម-អង់គ្លេស (FTA) ដើម្បីបង្កើនការវិនិយោគ និងកំណើនពាណិជ្ជកម្មឱ្យឡើងដល់ពីរខ្ទង់ក្នុងប៉ុន្មានឆ្នាំខាងមុខ។ ដោយវាយតម្លៃថា ចក្រភពអង់គ្លេសមានសក្កានុពលជាច្រើនក្នុងវិស័យបច្ចេកវិទ្យា សេវាកម្ម និងហិរញ្ញវត្ថុ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យរដ្ឋាភិបាល និងធុរកិច្ចរបស់ចក្រភពអង់គ្លេសអនុវត្តន៍រាល់ជំហានជារបកគំហើញ ដើម្បីនាំកិច្ច សហប្រតិបត្តិការទ្វេភាគីឡើងកំពស់ថ្មី ជាពិសេសក្នុងបរិបទនៃការផ្លាស់ប្តូរដ៏រឹងមាំរបស់វៀតណាមក្នុងគំរូកំណើន ក្នុងនោះមានការបង្កើតមជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិផងដែរ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ “ជំហានរបកគំហើញផ្នែកហិរញ្ញវត្ថុនិងធនាគារ តាមនោះ ចក្រភពអង់គ្លេសជួយឧបត្ថម្ភវៀតណាមជាមួយសេវាកម្មហិរញ្ញវត្ថុ ជួយកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ និងទីក្រុងដាណាំង។ ជំហានរបកគំហើញក្នុងការតភ្ជាប់អាជីវកម្មវៀតណាមជាមួយខ្សែសង្វាក់តម្លៃសកល បង្កើត “យូនីខន” អំពីវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាវៀតណាម”។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ក៏បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវបង្កើតជំហានលោតផ្លោះផ្សេងទៀតអំពី៖ ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរឱ្យកាន់តែជិតស្និទ្ធ ជាក់ស្តែង និងមានប្រសិទ្ធភាពជាង។ ការអនុវត្តបដិវត្តន៍ឧស្សាហកម្មលើកទីបួនក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល ការកសាងមូលដ្ឋានទិន្នន័យ បញ្ញាសិប្បនិម្មិត (AI), blockchain; ការផ្លាស់ប្តូរបៃតង ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការអនុវត្ត Net Zero; កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល អប់រំ វប្បធម៌ កីឡា ជាពិសេសជួយវៀតណាមយកភាសា អង់គ្លេសជាភាសាទីពីររបស់ខ្លួន៕