• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ស្រាវជ្រាវកសាងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Cao Bang

ក្នុងកម្មវិធីការងារនៅទីក្រុង Cao Bang នារសៀលថ្ងៃទី១ ខែមករា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទៅត្រួតពិនិត្យស្ថានភាព បន្ទាប់ពីច្រកទ្វារព្រំដែនអន្តរជាតិ Tra Linh ស្រុក Trung Khanh ខេត្ត Cao Bang ត្រូវបានលើកកម្រិតឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទៅសួរសុខទុក្ខនិងជូនពរបុណ្យ​ចូល​ឆ្នាំថ្មី​សកលដល់ប្រជាជននៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ Tra Linh។ រូបថត៖ Duong Giang-TTXVN

ច្រកទ្វារព្រំដែន Tra Linh (ស្រុក Trung Khanh ខេត្ត Cao Bang ប្រទេសវៀតណាម) - Longbang (តំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន) ត្រូវបានរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលចិន ឯកភាពគ្នាលើកកម្រិតឲ្យទៅជាច្រកទ្វារព្រំដែនអន្តរជាតិ ហើយទើបតែបានប្រារព្ធពិធីប្រកាសព្រឹត្តិការណ៍នេះ នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ ដោយបានរួមចំណែកជាក់ស្តែងក្នុងការកសាងព្រំដែនគោកវៀតណាម-ចិនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ថ្លែងមតិជាមួយកម្មាភិបាលនៃស្រុក Trung Khanh និងយុទ្ធជន កងកម្លាំងនានាដែលកំពុងបំពេញភារកិច្ចនៅច្រកទ្វារព្រំដែន Tra Linh នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ច្រកទ្វារព្រំដែនលើកនេះគឺសំដៅអនុវត្តន៍កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមនិងចិន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅចុងឆ្នាំ ២០២២ របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងដំណើរទស្សនកិច្ចមកប្រទេសវៀតណាមនៅចុងឆ្នាំ ២០២៣ របស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី កសាងព្រំដែនដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ក្រៅពីនោះ ត្រូវអភិវឌ្ឍន៍សេដ្ឋកិច្ចរួមទាំងសេដ្ឋកិច្ចច្រកទ្វារព្រំដែន និងសេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែនស្របតាមច្បាប់វៀតណាម និងទម្លាប់អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យខេត្ត Cao Bang សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងកសាងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនខេត្ត Cao Bang៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top