• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រី Pham Van Dong

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅ ចំពោះអតីតនាយករដ្ឋមន្ត្រី Pham Van Dong ដែលជាថ្នាក់ដឹកនាំដ៏សំខាន់មួយរូបនៃបដិវត្តន៍វៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រី Pham Van Dong (រូបថត៖ Duong Giang/TTXVN)

ក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ នាថ្ងៃទី៨ ខែកុម្ភៈ (ពោលគឺថ្ងៃទី ២៩ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរោង ឆស័ក ២០២៤)  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញមកអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីលោក Pham Van Dong និងជូនពរក្រុមគ្រួសារអតីតនាយករដ្ឋមន្ត្រីជួបតែសេចក្តីសុខ សុភមង្គលក្នុងឆ្នាំថ្មី។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះអតីតនាយករដ្ឋមន្ត្រី Pham Van Dong ដែលជាថ្នាក់ដឹកនាំដ៏សំខាន់មួយរូបនៃបដិវត្តន៍វៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញសួរនាំអំពីជីវភាព និងស្ថានភាពការងាររបស់ញាតិមិត្តរបស់អតីតនាយករដ្ឋមន្ត្រី Pham Van Dong និងផ្ញើជូនក្រុមគ្រួសារទាំងមូលសេចក្តីជូនពរឆ្នាំថ្មី សុខភាពល្អ សុភមង្គល និងវិបុលភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top