• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានាធិបតី លោកJoe Biden ចូលរួមកិច្ចប្រជុំកំពូលវៀតណាម-អាមេរិកស្តីពីការវិនិយោគ និងនវានុវត្តន៍

ក្នុងកម្មវិធីនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា របស់ប្រធានាធិបតីអាមេរិក លោក Joe Biden តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នាព្រឹកថ្ងៃទី ១១ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh និងប្រធានាធិបតីលោក Joe Biden បានចូលរួមកិច្ចប្រជុំកំពូលវៀតណាម-សហរដ្ឋអាមេរិកស្តីពីការវិនិយោគ និងនវានុវត្តន៍។ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជាសហប្រធានកិច្ចប្រជុំ។
នាយករដ្ឋមន្រ្តី លោក Pham Minh Chinh និងប្រធានាធិបតីលោក  Joe Biden បានចូលរួមកិច្ចប្រជុំកំពូលវៀតណាម-សហរដ្ឋអាមេរិកស្តីពីការវិនិយោគ និងនវានុវត្តន៍។ រូបថត៖ VNA

ថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យប្រទេសទាំងពីរត្រូវចំណាយពេល  បញ្ញា និងធនធាន ដើម្បីផ្តល់អាទិភាពវិនិយោគលើវិស័យវិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងនវានុវត្តន៍។ ជាពិសេសការផ្លាស់ប្តូរឌីជីថល ឧស្សាហកម្ម កំណើនបៃតង ថាមពលកកើតឡើងវិញ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចជាវិលជុំ។

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមបានខិតខំប្រឹងប្រែងជំនះពុះពារលើផលវិបាកនៃសង្គ្រាម ច្នៃប្រឌិតដើម្បីអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារ និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយអន្តរជាតិ; កំណត់គោលដៅដល់ឆ្នាំ ២០២៣ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលជាមធ្យមខ្ពស់ ហើយនៅឆ្នាំ ២០៤៥ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់។ ដូច្នេះ វៀតណាមបានកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។

យល់ស្របនឹងមតិរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រធានាធិបតីអាមេរិក លោក Joe Biden បានចាត់ទុកថា ឥឡូវនេះគឺជាឱកាសសម្រាប់ប្រទេសទាំងពីរជំរុញទំនាក់ទំនង មិនត្រឹមតែក្នុងវិស័យវិនិយោគ និងនវានុវត្តន៍ប៉ុណ្ណោះទេ ថែមទាំងលើគ្រប់វិស័យទាំងអស់ ដើម្បីនាំមកនូវវិបុលភាពរួម។ សហរដ្ឋអាមេរិកនឹងសហការនិងគាំទ្រវៀតណាមដើម្បីដណ្តើមយកឱកាសនិងសក្តានុពលរបស់ខ្លួន; ស្នើឲ្យវៀតណាមនិយាយរួមនិងសហគ្រាសវៀតណាមជាពិសេសបន្តសហការយ៉ាងជិតស្និទ្ធដើម្បីជំរុញការអភិវឌ្ឍន៍ រួមទាំងវិស័យដូចជាវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ ជាពិសេសការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងពិភពលោកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top