នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួល ជួបជាមួយឯកអគ្គរដ្ឋទូតក្រិកប្រចាំនៅវៀតណាមលោក Ioannis E.Raptakis។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាមួយឯកអគ្គរដ្ឋទូតក្រិកប្រចាំ
នៅវៀតណាមលោក Ioannis E. Raptakis
នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតក្រិក លោក Raptakis បានអះអាងថា ក្រិកជានិច្ចកាលបង្កើនទំនាក់ទំនងជាមួយវៀតណាម ព្រមទាំងចាត់ទុកថា ទំហំពាណិជ្ជកម្មចំនួន៣៣០លាន ដុល្លាអាមេរិកនាបច្ចុប្បន្នគឺមិនសក្តិសមជាមួយសក្កានុភាពនៃប្រទេសទាំងពីរឡើយ។ លោក ឯកអគ្គរដ្ឋទូតមានបំណងចង់ឲ្យស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរលើកកម្ពស់តម្លៃប្រាក់ពាណិជ្ជកម្ម។ លើសពីនេះទៅទៀត ប្រទេសទាំងពីរនឹងឈានដល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជៀសវាងការវាយពន្ធពីរដងនិងកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវសមុទ្រ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណង ចង់ឲ្យក្រិកគាំទ្រវៀតណាម ជម្រុញទំនាក់ទំនងជាមួយ EU គាំទ្រវៀតណាមឲ្យឆាប់បានចុះហត្ថលេខាជាផ្លូវការនិងអនុវត្តជាក់ស្តែង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) តាមនោះ បើកទូលាយបរិយាកាសសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងភាគីទាំងពីរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមបង្កលក្ខណៈងាយស្រួលជានិច្ចសម្រាប់សហគ្រាសនិងវិនិយោគិនក្រិកមកវៀតណាមធ្វើអាជីវកម្ម។ នាយករដ្ឋមន្ត្រីវៀតណាមក៏បានស្នើរឲ្យភាគីទាំងពីរ ជម្រុញឲ្យសម្រេចយ៉ាងឆាប់ៗកិច្ចចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជៀសវាងការវាយពន្ធពីរដងនិងកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវសមុទ្រ ឈរលើមូលដ្ឋានយល់ដឹងគ្នា ជាពិសេស ស្វែងរកដំណោះស្រាយសមស្របដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម