ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួម WEF លើកទី៤៧
នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៤៧ នៅទីក្រុង Davos ប្រទេសស្វីសចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ តាមសេចក្តីអញ្ជើញរបស់ប្រធាន WEF លោក Klaus Schwab។ នៅក្នុងសន្និសីទនេះ លោក Nguyen Xuan Phuc បានចូលរួមសកម្មភាពចំនួន៤០ ក្នុងនោះ លោកបានអញ្ជើញថ្លែងមតិនៅកិច្ចពិភាក្សាចំនួន៥ ស្តីពីបណ្តាបញ្ហាសកលលោក និងតំបន់ ព្រមទាំងអនុវត្តការជួបសន្ទនាទ្វេភាគីជាមួយប្រមុខរដ្ឋ ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗ និងតំ ណាងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ មកពីបណ្តាប្រទេស ដែលចូលរួម WEF លើកនេះផងដែរ។ អញ្ជើញថ្លែងមតិនៅសម័យប្រជុំនានា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា វៀតណាមកំពុងប្រមូលផ្តុំលើកការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន ជម្រុញការចាប់ផ្តើមអាជីព និងអភិវឌ្ឍន៍ ប្រភពធនធានមនុស្សមានគុណភាពខ្ពស់។ នៅក្នុងសម័យប្រជុំពេញ អង្គស្តីពីតួនាទីរបស់អាស៊ាន លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមបានរួមចំណែកសំខាន់ និងមានការទទួលខុសត្រូវទៅក្នុងការពង្រឹង និងពង្រីកសាមគ្គី ភាពនិងភាពស្រុះចិត្តគំនិត ក្នុងអាស៊ាន ខំប្រឹងប្រែងរួម ជាមួយប្រទេសអាស៊ាននា នាកសាងសហគមន៍អាស៊ានរឹងមាំ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួម WEF លើកទី៤៧
នៅក្នុងការជួបប្រាស្រ័យទ្វេភាគីមួយចំនួន លោក Nguyen Xuan Phuc និងដៃគូនានា បានឯកភាពបន្តជម្រុញទំនាក់ទំនងរវាងវៀតណាម ជាមួយបណ្តាអង្គការអន្តរជាតិរួមចំណែកជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់វៀតណាមនិងភាពសម្បូររុងរឿង ក្នុងតំបន់និងលើពិភពលោក។
ដំណើរទស្សនកិច្ចចូលរួមសន្និសីទ WEF លើកនេះ របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាននាំមកសារខ្លាំងក្លាមួយ ស្តីពីគោលមាគ៌ា ទិសដៅគោលនយោបាយ និងការប្តេជ្ញារបស់វៀតណាម អំពីការផ្លាស់ប្តូរថ្មីប្រទេសជាតិលើគ្រប់ជ្រុងជ្រោយ និងធ្វើសមាហរណកម្មក្នុងដំណាក់កាល ២០១៦-២០២០។ ទន្ទឹម ជាមួយ គ្នានោះ ក៏ទាក់ទាញការយកចិត្តទុកដាក់និងគាំទ្ររបស់សហគមន៍អន្តរជាតិ ចំពោះរាល់សកម្មភាពនៃឆ្នាំសន្និសីទជាន់ខ្ពស់ APEC២០១៧ នៅវៀតណាមផងដែរ៕
តាមVOV5 - វិទ្យុសំឡេងវៀតណាម