• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី Pham Minh Chinh៖ រដ្ឋាភិបាលវៀតណាមតែងតែចាត់ទុក WB និង IFC ជាដៃគូអភិវឌ្ឍន៍ដ៏សែនសំខាន់

នារសៀលថ្ងៃទី ១៤ វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោកស្រី Manuela Ferro អនុ ប្រធានទទួលបន្ទុកតំបន់អាស៊ីបូព៌ា - ប៉ាស៊ីហ្វិកនៃក្រុមធនាគារពិភពលោក (WB) លោក John Gandolfo អនុប្រធាន អង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) និងលោក Riccardo Puliti អនុប្រធាន IFC ទទួលបន្ទុកតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបលោកស្រី Manuela Ferro អនុ ប្រធានទទួលបន្ទុកតំបន់អាស៊ីបូព៌ា - ប៉ាស៊ីហ្វិកនៃក្រុមធនាគារពិភពលោក (WB)។ (រូបថត៖ VNA)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា រដ្ឋា ភិបាលវៀតណាមជានិច្ចកាលចាត់ទុក WB និង IFC ជាដៃគូអភិវឌ្ឍន៍ដ៏សែនសំខាន់ ដោយបានជួយឧបត្ថម្ភនិងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ វៀតណាម តាមរយៈសកម្មភាពពិគ្រោះយោបល់គោលនយោបាយ និងឧបត្ថម្ភហិរញ្ញ វត្ថុសម្រាប់គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) កម្ចីទុនអនុគ្រោះ និងកម្ចីទុនសម្រាប់ វិស័យឯកជន។
លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ WB និង IFC ផ្លាស់ប្ដូរថ្មីសកម្ម ភាពសហប្រតិបត្តិការជាមួយវិធីថ្មី ទ្រង់ទ្រាយធំជាងមុន និងបង្កើនកិច្ចសហប្រតិបត្តិ ការរដ្ឋ-ឯកជន។ ចំពោះ WB លោកនាយករដ្ឋមន្ត្រីមានបំណងថា WB នឹង ប្រមូលផ្ដុំប្រភពមូលធនដែលមានអត្រាការប្រាក់ទាបបំផុតលើគម្រោងដោយមានសក្ដានុពលសំខាន់ៗ និងទ្រង់ទ្រាយធំនៅវៀតណាម។
ចំពោះ IFC លោកនាយករដ្ឋមន្ត្រីបាន ស្នើឱ្យ IFC បន្តមានធនធាន និងការវិនិយោគធំៗ ពិសេសជួយបង្កើតមូលនិធិដើម្បី ជំរុញវិស័យឯកជនឱ្យអភិវឌ្ឍន៍ក្លាយជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ច ជាពិសេស វិស័យបច្ចេកវិទ្យាខ្ពស់ដែលទើបលេចចេញដូចជា បន្ទះឈីប semiconductor ថាម ពលស្អាត រថយន្តអគ្គិសនី ជាដើម។
រីឯខាង WB វិញ លោកស្រីអនុប្រធាន Manuela Ferro បានឲ្យដឹងថា WB នឹង បន្តរួមដំណើរ និងជួយឧបត្ថម្ភវៀតណាមឆ្ពោះទៅគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ ដោយមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ចំណែកខាង IFC ថ្នាក់ដឹកនាំ IFC បានសន្យាបន្តជួយឧបត្ថម្ភវៀតណាម ពិសេសជំរុញសហគ្រាសឯកជនវៀតណាមឱ្យរីកចម្រើន និងទាក់ទាញវិនិយោគិន ឈានមុខគេមកវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top