• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នវានុវត្តន៍ និងលើកកម្ពស់ផលិតភាពការងារ - ចំណុចលេចធ្លោនៃខែកម្មករ ឆ្នាំ២០២៦

កាលពីយប់ថ្ងៃទី ២៨ ខែមេសា សហព័ន្ធសហជីពពលកម្មទីក្រុងហូជីមិញ បានចាប់ផ្តើមខែកម្មករលើកទី ១៨ ជាផ្លូវការ ដោយប្រធានបទ "កម្មករវៀតណាម៖ នវានុវត្តន៍ និងលើកកម្ពស់ផលិតភាពការងារ" ដែលផ្សារភ្ជាប់នឹងខែសកម្មភាពស្តីពីសុវត្ថិភាព និងអនាម័យការងារឆ្នាំ ២០២៦។
សហព័ន្ធសហជីពពលកម្មទីក្រុងហូជីមិញទទួលទង់សរសើរ។ រូបថត៖ Nguyen Du/VOV

ថ្លែងនៅក្នុងពិធីនេះ លោក Bui Thanh Nhan ប្រធានសហព័ន្ធសហជីពពលកម្មទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា សហជីពគ្រប់លំដាប់ថ្នាក់កំពុងខិតខំប្រឹងប្រែង អនុវត្តន៍​ការ​ណៃនាំ​របស់លោក​អគ្គលេខា​បក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងជំនួប​ជាមួយកម្មករ​​ទី​ក្រុងនាពេល​ថ្មីៗនេះ គឺ៖ ការថែទាំកម្មករ​មិនឈប់នៅត្រឹមការ​គាំទ្រ​រយៈពេល​ខ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បង្កើតការងារ​ស្ថេរភាព បង្កើនប្រាក់ចំណូល និងកែលម្អលក្ខខណ្ឌរស់នៅ ជួយពួកគេឱ្យ​នឹងនរចិត្តរស់នៅ ​រយៈពេលវែង។

ដើម្បីសម្រេចបានគោលដៅនេះ សហព័ន្ធ​សហជីពពលកម្មទីក្រុងហូជីមិញ កំពុងផ្តោតលើការអនុវត្តកម្មវិធីសំខាន់ៗចំនួន ៧។ ចំណុច​លេចធ្លោ គឺជំរុញចលនាប្រឡងប្រណាំងធ្វើពលកម្ម​ល្អ និងច្នៃប្រឌិត; លើកទឹកចិត្តកម្មករឱ្យស្នើគំនិតផ្តួចផ្តើម និងការកែលម្អបច្ចេកទេស ដើម្បីលើក​កម្ពស់ផលិតភាព។ លោក ប៊ូយ ថាញ់ ញ៉ាន ប្រធានសហព័ន្ធ​សហជីពពលកម្មទីក្រុងហូជីមិញ បាន​ឲ្យ​ដឹងថា៖ សហព័ន្ធសហជីព​ពលកម្មទីក្រុង​បានកសាងសកម្មភាព​ជាមួយនឹងគោលដៅ និងលក្ខណៈវិនិច្ឆ័យជាក់លាក់ ហើយ​នឹងអនុវត្តយ៉ាងទូលំទូលាយនៅក្នុង​ប្រព័ន្ធសហជីព​​។ យើងសង្ឃឹមថា ចាប់ពីខែកម្មករនេះ សកម្មភាពទាំងអស់នឹងបន្តពេញមួយឆ្នាំ។ បាវចនាគឺឆ្ពោះទៅរកមូលដ្ឋាន ឆ្ពោះទៅរកសមាជិកសហជីពដែលងាយរងគ្រោះ និងជន​មានស្ថានភាពលំបាក យើងនឹងផ្តល់ការថែទាំកាន់តែទូលំទូលាយ និងចម្រុះជាងមុន”។

នាយប់ថ្ងៃទី ២៨ ខែមេសា នៅ​ទីក្រុងហាណូយ ក៏​ប្រព្រឹត្តទៅកម្មវិធីរំលឹកខួប ១៤០ ឆ្នាំ ទិវាពលកម្មអន្តរជាតិ ដោយចាប់ផ្តើម​សកម្មភាពសម្រាប់ខែកម្មករឆ្នាំ ២០២៦ និងកម្មវិធីសិល្បៈ “វីរបទចម្រៀងពលកម្ម លាន់លឺរន្ទឺជារៀងរហូត​”៕​

តាម​ vovworld.vn/km-KH

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top