ព័ត៌មាន
ធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រើប្រាស់ថាមពលដោយសន្សំសំចៃនិងមានប្រសិទ្ធភាព ដើម្បីដោះស្រាយ “ចំណុចកក់ស្ទះ”
ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានលើកច្បាស់ថា៖ការធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើកនេះសំដៅដោះស្រាយចំណុចខ្វះខាត ក្រោយរយៈពេល ១៥ ឆ្នាំនៃការអនុវត្តច្បាប់ស្តីពីការប្រើប្រាស់ថាមពលដោយសន្សំសំចៃ និងមានប្រសិទ្ធភាព៖ “ចាំបាច់ត្រូវកាត់បន្ថយនីតិវិធីរដ្ឋបាល អនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការត្រួតពិនិត្យនិងតាមដានថាមពល។ ទី២ គឺពង្រឹងយន្តការជំរុញការអនុគ្រោះផ្នែកពន្ធដារ កម្ចីការប្រាក់ទាប ជំនួសឱ្យការអនុវត្តវិធានការចាំបាច់តែប៉ុណ្ណោះ។ ទីបី ពិនិត្យបទប្បញ្ញត្តិទាក់ទងនឹងមូលនិធិ និងការអនុគ្រោះផ្នែកហិរញ្ញវត្ថុ ដើម្បីធានាបាននូវការអនុលោមតាមច្បាប់ថវិការដ្ឋដែលបានកែសម្រួលនាពេលខាងមុខ ច្បាប់វិនិយោគជាសាធារណៈ និងច្បាប់ពន្ធដារត្រូវតែធ្វើសមកាលកម្មនិងទំនាក់ទំនងគ្នាទៅវិញទៅមក”។
នាព្រឹកថ្ងៃទី៩ មិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីគ្រូបង្រៀន; សេចក្តីព្រាងច្បាប់វិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីសហគ្រាស; សេចក្តីព្រាងច្បាប់ស្តីពីឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល និងសេចក្តីព្រាងច្បាប់ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីថវិការដ្ឋ (វិសោធនកម្ម)៕