• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអូស្ត្រាលី

តបតាមការអញ្ជើញរបស់អគ្គទេសាភិបាលអូស្ត្រាលី លោក Sam Mostyn អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែសីហា។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ជួបជាមួយសារព័ត៌មាន (រូបថត៖ ថុងញ៉ិត/TTXVN)

បន្ទាប់ពីកិច្ចពិភាក្សារវាងអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅទីក្រុង Canberra ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអូស្ត្រាលី។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិ និងសន្តិសុខ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សស្របតាមច្បាប់អន្តរជាតិ ពង្រឹងនិងចូលរួមចំណែកដល់ការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងយន្តការរបស់ក្រុមប្រឹក្សា។

ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពន្លឿនកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរថាមពល ការការពារបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ជំរុញការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព; ធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងបរិយាប័ន្នឌីជីថល។

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាប័ន្ន; បញ្ជាក់ពីតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសារៈសំខាន់របស់អាស៊ានក៏ដូចជាយន្តការតំបន់ដែលដឹកនាំដោយអាស៊ាន។ ថ្នាក់ដឹកនាំទាំងពីររូបបានបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ដំណោះស្រាយដោយរាល់ជម្លោះលើសមុទ្រស្របតាមច្បាប់អន្តរជាតិ ។

អូស្ត្រាលីបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងមុតមាំរបស់ខ្លួនចំពោះតួនាទីស្នូល សាមគ្គីភាព និងឯកភាពរបស់អាស៊ាន ក៏ដូចជាភាពជាអ្នកដឹកនាំក្នុងការលើកកម្ពស់ការសន្ទនា កិច្ចសហប្រតិបត្តិការ និងការកសាងទំនុកចិត្តនៅក្នុងតំបន់៕

តាម​ /vovworld.vn/km-KH

វៀតណាមនិងអូស្ត្រាលីរួមគ្នាបង្កើតកម្លាំងជំរុញកំណើនថ្មី

វៀតណាមនិងអូស្ត្រាលីរួមគ្នាបង្កើតកម្លាំងជំរុញកំណើនថ្មី

វៀតណាមចាត់ទុកអូស្ត្រាលីជាដៃគូសំខាន់មួយរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងនៅចំពោះមុខឱកាសថ្មីៗ ជាច្រើន ហើយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយត្រូវការលើកកម្ពស់បន្ថែមទៀត ដើម្បីឱ្យកាន់តែមានខ្លឹមសារ និងមានប្រសិទ្ធភាព។

Top