• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើឲ្យស៊ីជម្រៅ និងលើកកំពស់ថែមទៀតប្រសិទ្ធភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ

កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីកំពុងត្រូវបានអនុវត្តន៍យ៉ាងសកម្មដោយប្រទេសទាំងពីរ ហើយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung (រូបថត៖ VNA)

តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith នាថ្ងៃទី ១០ មេសា លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការរយៈពេលពីរថ្ងៃនៅឡាវ។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម នាឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានអះអាងថា ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងវៀតណាម - ឡាវ ស្ថិតក្នុងសន្ទុះអភិវឌ្ឍន៍ល្អ។ កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីកំពុងត្រូវបានអនុវត្តន៍យ៉ាងសកម្មដោយប្រទេសទាំងពីរ ហើយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពក្នុងពិភពលោក និងក្នុងតំបន់កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដែលជះឥទ្ធិពលជាច្រើនដល់ទំនាក់ទំនងរវាងវៀតណាម និងឡាវ។ ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong ទៅកាន់ប្រទេសឡាវ មានអត្ថន័យសំខាន់ ហើយនឹងបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ពង្រឹងប្រសិទ្ធភាព និងនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមចំណែកធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ និងលើកកំពស់ប្រសិទ្ធភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ រួមចំណែកពង្រឹងសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top