• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្លាយជាកម្លាំងចលករថ្មីនៃកំណើន

កាលពីរសៀលថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានរៀបចំសន្និសីទ "ស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល - លុបបំបាត់ឧបសគ្គ និងស្ថាបនាអភិវឌ្ឍន៍"។
ឧបនាយករដ្ឋមន្ត្រី លោក ហូ កួកឌុង។ រូបថត៖ VNA

ថ្លែងនៅក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក ហូ កួកឌុង បានថ្លែងថា បក្ស និងរដ្ឋបានកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករ​ចម្បងបង្អស់ សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ​។

ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យមានការឯកភាព​ខ្ពស់ក្នុងការយល់ដឹង និងសកម្មភាព ប្តេជ្ញាចិត្ត​នាំវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល​ឱ្យ​ក្លាយជាកម្លាំងចលករនៃ​ការអភិវឌ្ឍ។ ប្រសិទ្ធភាពនៃវិស័យនេះ គួរតែវាស់វែងដោយសមត្ថភាពធ្វើជាម្ចាស់លើបច្ចេកវិទ្យា ចំនួនផលិតផលពាណិជ្ជកម្ម ចំនួនសហគ្រាសច្នៃប្រឌិតដែលបានបង្កើតឡើង និងកម្រិតនៃការរួមចំណែកដល់កំណើនសេដ្ឋកិច្ច។

«ក្រោយ​ពីសន្និសីទនេះ ផ្នែក និងមូលដ្ឋាននីមួយៗត្រូវមានផែនការសកម្មភាពជាក់លាក់បន្ថែមទៀត អ្នកវិទ្យាសាស្ត្រម្នាក់ៗត្រូវការគម្រោងស្រាវជ្រាវជាក់ស្តែងបន្ថែមទៀត ហើយសហគ្រាសនីមួយៗ ត្រូវការប្តេជ្ញាចិត្តបន្ថែមទៀតដើម្បីវិនិយោគលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ បង្កើតការប្តេជ្ញាចិត្តក្នុងការកសាងបរិយាកាសមួយដែលស្ថាប័នលែងជាឧបសគ្គទៀតហើយ ប៉ុន្តែបាន​ក្លាយជាគុណសម្បត្តិ​ប្រកួតប្រជែង​វិញ​; វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលមិនគ្រាន់តែជាវិស័យអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែ​ក្លាយជាកម្លាំងចលករ​សម្រាប់​កំណើនថ្មី​របស់ប្រទេសជាតិ​យ៉ាង​ពិត​ប្រាកដ​»៕

តាម​ vovworld.vn/km-KH

ធ្វើឌីជីថលូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានសម្រាប់ការបកស្រាយនិមិត្តសញ្ញា និងការរុករកនៅទីតាំងដីជាក់ស្ដែង

ធ្វើឌីជីថលូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានសម្រាប់ការបកស្រាយនិមិត្តសញ្ញា និងការរុករកនៅទីតាំងដីជាក់ស្ដែង

គិតរហូតមកដល់ពេលនេះ ខេត្តកាម៉ៅ បានបញ្ចប់ការជីកកកាយផ្នូរចំនួន ២៦៣ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ នៅឯឈាបនដ្ឋានយុទ្ធជនពលី Tran Van Thoi ដោយប្រមូលសំណាកអដ្ឋិធាតុចំនួន ២៣៧ ឈុត។

Top