វគ្គទី ២ ដំណាក់កាលទី ២២ (រដូវប្រាំងឆ្នាំ ២០២២-២០២៣) ក្រុម K៧២ បានបញ្ជូនកម្មាភិបាល យុទ្ធជន ចំនួន ៤២នាក់បំពេញការងារស្វែងរក ជីកគាស តាមទីតាំងនានាក្នុងខេត្តក្រចេះ និងខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា។ បន្តបេសកកម្មចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ ក្រុម K៧២ បានស្វែងរក និងជីកគាស អដិ្ឋធាតុយុទ្ធជនស្ម័គ្រចិត្តវៀតណាមនិងអ្នកជំនាញចំនួន ៨៣ នៅក្នុងខេត្តទាំងពីរនេះ។ អដ្ឋិធាតុយុទ្ធជនត្រូវបានបញ្ចូនមកវៀតណាមវិញ ហើយស្ថាប័នមុខងារនានានឹងរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ និងបញ្ចុះសពនៅទីបញ្ចុះសពខេត្ត Binh Phuoc៕